ចប់ព្រឹត្តិការណ៍ដ៏ធំក្នុងតំបន់ ប្រទេសតំណាងអាស៊ាន ៣ នឹងចូលរួមព្រឹត្តិការណ៍ AFC Asian Cup 2019 នៅអារ៉ាប់រួម

ការប្រកួតពានរង្វាន់ប្រចាំតំបន់អាស៊ីអាគ្នេយ៍ (អាស៊ាន) ប្រចាំឆ្នាំ ២០១៨ បានបញ្ចប់ទៅកាលពីថ្ងៃទី ១៥ ខែ ធ្នូ កន្លងទៅថ្មីៗនេះ ដោយវៀតណាម បានគ្រងជើងឯកជាលើកទីពីរ ក្រោយខកខានរយៈពេល ១០ឆ្នាំ ប៉ុន្តែក្រុមតំណាងឱ្យប្រទេសក្នុងតំបន់អាស៊ាន ៣ នឹងត្រូវចូលរួមព្រឹត្តិការណ៍ AFC Asian Cup 2019 នៅប្រទេសអារ៉ាប់រួម នាដើមឆ្នាំថ្មីខាងមុខនេះ។

ប្រទេសទាំងបីនោះរួមមាន ថៃ វៀតណាម និង ហ្វីលីពីន ដោយនឹងត្រូវចូលរួមវគ្គជម្រុះពូជាមួយនឹងសមាសភាពក្រុមទាំង ២៤ នៅទូទាំងទ្វីបអាស៊ី ។ មូលហេតុដែលពួកគេមានឈ្មោះក្នុងការប្រកួតនេះ គឺដោយសារតែលទ្ធផលនៃការប្រកួតវគ្គជម្រុះ FIFA World Cup និង​ AFC Asian Cup ដំណាក់កាលទី ៣ កន្លងមក ។

តាមកាលវិភាគ ថៃ ស្ថិតនៅក្នុងពូល A រួមជាមួយម្ចាស់ផ្ទះ អារ៉ាប់រួម ឥណ្ឌា និង​បារ៉ែន ខណៈដែលហ្វីលីពីន ស្ថិតនៅពូល C ជាមួយ ចិន កូរ៉េខាងត្បូង និងកៀហ្ស៊ីស៊ីស្ថាន រីឯវៀតណាម ស្ថិតនៅពូល D ជាមួយ អ៊ីរ៉ាក់ អ៊ីរ៉ង់ និងយាម៉ែន ។ការប្រកួតនឹងចាប់ធ្វើឡើងពីថ្ងៃទី ៥ ខែ មករា រហូតដល់ថ្ងៃទី ១ ខែ កុម្ភៈ ឆ្នាំ ២០១៩ នៅប្រទេសអារ់ាប់រួម ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT