Messi ​ស៊ុត​៣ ​Assists ​២ ​ជួយ Barca ​ឈ្នះ Levante ​៥-០

ក្រុម Barcelona ​បន្ដ​ឈរ​នៅ​កំពូល​តារាង La Liga ​ទៀត ​ក្រោយ​ពី​​បាន​យក​ឈ្នះ​លើ​ក្រុម Levante ​ក្នុង​លទ្ធផល ៥-០ ​កាល​ពី​យប់មិញ​នេះ។

៥​គ្រាប់​នោះ​ដែរ ​ធ្វើ​បាន​សម្រេច​ដោយ Lionel Messi ​៣​គ្រាប់ ​Luis Suarez​១​គ្រាប់​ និង Gerard Pique ​១​គ្រាប់។ ​ដោយ​២​គ្រាប់​នោះ​ដែរ ក៏​ជា​ការ​បញ្ជូន​ឱ្យ​ដោយ Messi ​ផង​ដែរ។ ​នេះ​ជា​ការ​ធ្វើ​បាន hat-trick ​លើក​ទី​៣១​ហើយ​សម្រាប់​អាជីព​របស់​គេ។ ខណៈ​ដែល​វា​ក៏​បាន​ធ្វើ​ឱ្យ​កីឡាករ​ឆ្នើម​រូប​នេះ ​ឈរ​លើ​គេ​ក្នុង​នាម​ជា​អ្នក​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​នៅ​តារាង La Liga ​មាន​១៤​គ្រាប់​ក្នុង​ដៃ។

គិត​ត្រឹម​សប្ដាហ៍​ទី​១៦​នេះ​ដែរ Barcelona ​មាន​៣៤​ពិន្ទុ​នៅ​លេខ​១​ក្នុង​ពូល តាម​ពី​ក្រោយ​ដោយ Sevilla ​និង Atletico Madrid ​មាន​៣១​ពិន្ទុ ​ខណៈ​ដែល Real Madrid ​ឯ​ណោះ​មាន​២៩​ពិន្ទុ៕ប្រភពDailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT