Barcelona ​ដាក់​បម្រាម​មិន​ឱ្យ Dembele ​បិទ​ទូរសព្ទ​ដៃ​ឡើយ

ក្លឹប​ FC Barcelona ​បាន​ដាក់​បម្រាម​មិន​ឱ្យ​បិទ​ទូរសព្ទ​ដៃ​ឡើយ ​ដើម្បី ជៀសវាង​មិន​អាច​ទាក់ទង​បាន​ដូច​លើក​មុន​ទៀត។ខ្សែ​ប្រយុទ្ធ​បារាំង​ខាង​លើ ​ខកខាន​មិន​ចូល​រួម​ហ្វឹកហាត់​ម្ដង​មក​ហើយ ​កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន ខណៈ​ដែល​ក្លឹប​ផ្ទាល់​មិន​អាច​ទាក់ទង​គេ​បាន​ថែម​ទៀត អំឡុង​ពេល​មិន​មក​ហាត់​នោះ។ ​ដោយសារ​តែ​ការ​បិទ​ទូរសព្ទ ​ហើយ​មក​ហាត់​យឺត​ពេល​ថែម​ទៀត​នោះ ក្លឹប Barcelona ​បាន​ពិន័យ​រូបគេ​ដល់​៩​ម៉ឺន​ផោន​ឯ​ណោះ ​ចំពោះ​ទង្វើ​មិន​គោរព​ពេល​វេលា​នេះ។

មិន​ត្រឹម​តែ​ប៉ុណ្ណឹង​ទៀត​សោត ​ក្រុម​របស់​លោក​ Valverde ​បាន​ដាក់​បម្រាម​សម្រាប់​កីឡាករ​ខាង​លើ​នេះ ​មិន​ឱ្យ​បិទ​ទូរសព្ទ​ដៃ​ថែម​ទៀត​ផង។

ប្រសិន​ណា​បើ​មាន​ករណី​ដូច​ខាង​លើ ​មិន​មក​ហាត់ ​ហើយ​ទាក់ទង​មិន​បាន​ទៀត នោះ​ក្លឹប​នឹង​ដាក់​ពិន័យ​កាន់​តែ​ធ្ងន់​ថែម​ទៀត៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT