មិន​ធម្មតា ​វៀតណាម បាន​៣០​ម៉ឺន​ដុល្លារ​ពី​ពាន​រង្វាន់ AFF Suzuki Cup 2018 ​

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​វៀតណាម ​បាន​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​ពាន​រង្វាន់ AFF Suzuki Cup 2018 ​ហើយ ​ក្រោយ​ពី​បាន​យក​ឈ្នះ​ក្រុម​ម៉ាឡេស៊ី​នៅ​ជើង​ទី​២ ​ក្នុង​លទ្ធផល ១-០ (គិត​ទាំង​ពីរ​ជើង ៣-២)។ចំពោះ​ប្រាក់​រង្វាន់​ដែល​ទទួល​បាន​របស់​ក្រុម​ជើង​ឯក វៀតណាម ​​ឆ្នាំ​នេះ​វិញ គឺ​មាន​រហូត​ដល់​៣០​ម៉ឺន​ដុល្លារ​ឯ​ណោះ ​ដែល​វា​ជា​ចំនួន​មួយ​ច្រើន​មែនទែន បើ​ធៀប​ជាមួយ​ឆ្នាំ​មុន​ៗ។

ខណៈ​ដែល​ជើង​ឯក​រង​ម៉ាឡេស៊ី​វិញ ​បាន១០​ម៉ឺន​ដុល្លារ​ផង​ដែរ។ ​កីឡាករ​លេង​ល្អ​ជាង​គេ​វិញ ​បាន​រហូត​ដល់​១​ម៉ឺន​ដុល្លារ​ផង​ដែរ។ ក្រុម​ឡើង​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ ​ទទួល​បាន​៥​ម៉ឺន​ដុល្លារ​។នេះ​ជា​លើក​ទី​២​ក្នុង​ប្រវត្តិសាស្ត្រ​វៀតណាម​ហើយ ដែល​ឈ្នះ​ពាន​រង្វាន់​ក្នុង​តំបន់​នេះ។ ខណៈ​ដែល​លើក​ដំបូង​នោះ ពួកគេ​ធ្វើ​បាន​សម្រេច​នៅ​ឆ្នាំ​២០០៨៕

ប្រភព៖ Affsuzukicup

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT