ក្រោយលេងបានស្មើវៀតណាម ២-២ ក្រុមជម្រើសជាតិម៉ាឡេស៊ី នឹងត្រូវលេងយកអ្នកចាញ់ ឈ្នះ នៅជើងទី២ ទឹកដីហាណូយម្ដងទៀតនៅថ្ងៃទី១៥ខែធ្នូឆ្នាំ២០១៨ខាងមុខនេះ វគ្គផ្ដាច់ព្រ័ត្រ AFF Suzuki Cup 2018 ។
លោក Tan Cheng Hoe គ្រូបង្វឹកម៉ាឡេស៊ីបាននិយាយចំពោះរឿងជើងទី២ថា៖ “សរុបទៅ ថ្ងៃនេះយើងលេងបានល្អហើយ។ យើងបាត់បង់គ្រាប់បាល់២គ្រាប់យ៉ាងលឿនដូចកាលនៅហាណូយអីចឹង ដោយសារតែយើងបាត់បង់ស្មារតីនៅតំបន់ការពារ ប៉ុន្តែយើងនៅមានឱកាសម្ដងទៀត ហើយខ្ញុំនៅតជឿជាក់ថាយើងនឹងមានឱកាសលើកពានរង្វាន់មួយនេះនៅទីនោះ។ នេះជាលើកដំបូងហើយ ដែលកីឡាករយើងលេងក្រោមបរិយាកាសអស្ចារ្យដូច្នេះ ហើយយើងរំពឹងនឹងនាំលទ្ធផលល្អដល់អ្នកគាំទ្រវិញ”។
នៅជើងទី២ក្រុមវៀតណាម នឹងទទួលស្វាគមន៍ក្រុមភ្ញៀវម៉ាឡេស៊ី នាកីឡដ្ឋាន My Dinh ដែលផ្ទុកអ្នកគាំទ្របានជាង៤ម៉ឺននាក់ នៅថ្ងៃទី១៥ខែធ្នូឆ្នាំ ២០១៨៕ប្រភពFoxsportsasia