Messi J ​ថៃ ​ឈ្នះ​ពាន​រង្វាន់​កីឡាករ​ឆ្នើម​ក្នុង​ក្រុម​នៅ​លីគ​កំពូល​ជប៉ុន

Chanathip Songkrasin ​ឬ​ហៅ​ក្រៅ​ថា Messi J ​របស់​ថៃ បាន​ឈ្នះ​ពាន​រង្វាន់ MVP ​ក្នុង​ក្រុម C​onsadole Sapporo ​របស់​ខ្លួន ​ដែល​ពាន​រង្វាន់​នេះ​គឺ​បោះ​ឆ្នោត​ដោយ​សមាជិក​ក្រុម​ទាំង​មូល​តែ​ម្ដង។បង្ហោះ​នៅ​ក្នុង​បណ្ដាញ​សង្គម Chanathip ​បាន​អរគុណ​ដល់​មិត្ត​រួម​ក្រុម​ទាំង​អស់ ដែល​បាន​បោះ​ឆ្នោត​ឱ្យ។ ហើយ​ជា​ពិសេស​នោះ ​គឺ​គ្រូ​បង្វឹក​ដែល​តែងតែ​បង្ហាត់​បង្រៀន​រូបគេ ​និង​ផ្ដល់​ទំនុក​ចិត្ត ​ឱកាស​បាន​ចូល​លេង​ក្នុង​ការ​ប្រកួត​កន្លង​មក។ កីឡាករ​វ័យ​២៥​ឆ្នាំ​ខាង​លើ​នេះ ​រំពឹង​ថា​នៅ​រដូវ​កាល​ក្រោយ​ទៀត ​នឹង​អាច​ជួយ​ក្រុម​បាន​ច្រើន​ជាង​នេះ​ទៅ​ទៀត។

ខ្សែ​បម្រើ​ខាង​លើ​នេះ ​ត្រូវ​បាន​ក្លឹប Consadole ​ខ្ចី​ជើង​ពី​ក្រុម Muangthong ​កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ​២០១៧​កន្លង​ទៅ ​ហើយ​ក្លាយ​ជា​កីឡាករ​ថៃ​ដំបូង​គេ​បាន​លេង​នៅ​លីគ​កំពូល​ជប៉ុន។ លេង​បាន​យ៉ាង​ល្អ​នៅ​ទី​នោះ ​ក្លឹប Consadole ​ក៏​សម្រេច​ចិត្ត​ទិញ​រូបគេ​ដាច់​តែ​ម្ដង ​ក្រោយ​ផុត​កុងត្រា​ខ្ចី​ជើង។

ដោយ​ឆ្នាំ​២០១៩​ខាង​មុខ រូបគេ​នឹង​ក្លាយ​ជា​កីឡាករ​ Consadole ​ជា​ផ្លូវការ​តែ​ម្ដង៕ប្រភព៖ Foxsportsasia

  • Messi J ​ថៃ ​ឈ្នះ​ពាន​រង្វាន់​កីឡាករ​ឆ្នើម​ក្នុង​ក្រុម​នៅ​លីគ​កំពូល​ជប៉ុន