Mata៖ ទម្រង់​លេង​យប់មិញ គឺ​ជា​ទម្រង់​របស់​បិសាច​ក្រហម​ពិត​ប្រាកដ

ក្រុម​បិសាច​ក្រហម Manchester United ​បាន​យក​ឈ្នះ​លើ​ក្រុម Fulham ​ក្នុង​លទ្ធផល ៤-១ ​នា​ការ​ប្រកួត​លីគ​កំពូល​អង់គ្លេស​កាល​ពី​យប់មិញ​នេះ។៤​គ្រាប់​ជ័យជម្នះ​របស់​ក្រុម​លោក Jose Mourinho ​នេះ ​ធ្វើ​បាន​សម្រេច​ដោយ Ashley Young ​នាទី​១៣ ​Mata ​នាទី ២៨ ​Lukaku ​នាទី​៤២ និង​១​គ្រាប់​ចុង​ក្រោយ​ធ្វើ​បាន​ដោយ Rashford ​នា​ទី​៨២។ ​

១​គ្រាប់​របស់​ក្រុម Fulham ​ធ្វើ​បាន​សម្រេច​ដោយ Kamara ​បាល់​ប៉េណាល់ទី​នាទី​៦៧។ ចប់​ការ​ប្រកួត​នេះ​ទៅ ​ខ្សែ​បម្រើ Mata ​បាន​និយាយ​ថា​ក្រុម​ទាំង​មូល​ត្រូវ​ការ​ទម្រង់​លេង​បែប​នេះ ​ឱ្យ​បាន​ច្រើន​បំផុត។“ទម្រង់​លេង​នេះ​ហើយ ​ជា​អ្វី​ដែល​ក្រុម​និង​អ្នក​គាំទ្រ​ចង់​ឃើញ។ ពួកគេ​សប្បាយ​ចិត្ត​នៅ​ពេល​យើង​រក​គ្រាប់​បាល់​បាន​ច្រើន​ដូច្នេះ ហើយ​វា​ជា​អ្វី​ដែល​ក្រុម Man Utd ​ធ្លាប់​ធ្វើ​បាន​កន្លង​មក។

 

យើង​ដឹង​ថា​ប៉ុន្មាន​ប្រកួត​កន្លង​មក យើង​ធ្វើ​មិន​បាន​ល្អ ​ប៉ុន្តែ​វា​គ្រាន់​តែ​ជា​ការ​ចាប់​ផ្ដើម ​ហើយ​យើង​នឹង​មិន​អស់​សង្ឃឹម បោះ​បង់​ចោល​ឡើយ។ យើង​នឹង​ប្រឹងប្រែង​បន្ដ​ទៅ​ទៀត” សម្ដី​អតីត​កីឡាករ Chelsea ​។ក្រុម Man Utd ​ហាក់​ដូចជា​បាត់​បង់​ឱកាស​លើក​ពាន​រង្វាន់ English Premier League ​ទៅ​ហើយ ​ដោយ​បច្ចុប្បន្ន​នេះ ​ពួកគេ​ទើប​តែ​មាន​២៦​ពិន្ទុ​ប៉ុណ្ណោះ ឆ្លង​កាត់​១៦​ប្រកួត។ ខណៈ​ដែល​ក្រុម​កំពូល​តារាង Liverpool ​វិញ ​មាន​ដល់​ទៅ​៤២​ពិន្ទុ​ទៅ​ហើយ៕

ប្រភព៖ DailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT