Juventus ​ឈ្នះ Inter Milan ​យប់មិញ ​ធ្វើ​ឱ្យ​ពិន្ទុ​ដាច់​ឆ្ងាយ​មែនទែន​ហើយ

ក្រុម Juventus ​បាន​យក​ឈ្នះ​លើ​ក្រុម Inter Milan ​ក្នុង​លទ្ធផល ១-០ ​នា​ការ​ប្រកួត​សប្ដាហ៍​ទី​១៥​នៃ​លីគ​កំពូល​អ៊ីតាលី។

១​គ្រាប់​ជ័យជម្នះ​នេះ​ដែរ ធ្វើ​បាន​ដោយ​ខ្សែ​ប្រយុទ្ធ Mandzukic ​នៅ​នាទី​៦៦ ​ក្រោយ​ទទួល​បាន​បាល់​ពី Joao Cancelo ​។ ដោយ​ឡែក​នេះ​ក៏​ជា​កំណត់ត្រា​មួយ​ដែរ​សម្រាប់​សេះ​បង្កង់ ដោយ​១៥​ប្រកួត​មក​នេះ ពួកគេ​មិន​ទាន់​ស្គាល់​ពាក្យ​ចាញ់​ទេ ដោយ​ធ្លាប់​ស្មើ​តែ​១​ប្រកួត​ប៉ុណ្ណោះ។ នេះ​ជា​ការ​ធ្វើ​បាន​ល្អ​បំផុត​មួយ ​ដែល​ក្លឹប​នៅ​តំបន់​អឺរ៉ុប​មិន​ទាន់​មាន​ក្រុម​ណា​ធ្វើ​បាន​ដូច Juventus ​ទេ បើ​គិត​ត្រឹម​១៥​ប្រកួត​ដូច​គ្នា​នេះ។

Juventus ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​មិន​មាន​ក្រុម​ណា​មួយ​ដែល​អាច​ប្រជែង​ពាន​រង្វាន់ Serie A ​ជាមួយ​ពួកគេ​បាន​ឡើយ។ ​ជាក់​ស្ដែង ​ពី​១​ឆ្នាំ​ទី ១​ឆ្នាំ ​ក្រុម​មួយ​នេះ​មាន​កីឡាករ​ថ្មី ​ល្អ​ៗ​ចូល​ជា​និច្ច ​ហើយ​ដាច់​ពិន្ទុ​គេ ឈរ​កំពូល​តារាង​រហូត​ផង​ដែរ៕ប្រភពDailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT