Marcos Alonso ​៖ ​យើង​អស់​ឱកាស​ប្រជែង​ពាន ​បើ​ចាញ់ Man City ​

ខ្សែ​ការពារ Marcos Alonso ​របស់​ក្រុម Chelsea ​យល់​ច្បាស់​ថា​ប្រសិន​បើ​ក្រុម​របស់​ខ្លួន​លេង​ចាញ់​ក្រុម Manchester City ​នា​ការ​ប្រកួត​ចុង​សប្ដាហ៍​នេះ ​នោះ​ពួកគេ​នឹង​អស់​ឱកាស​ប្រជែង​ពាន​រង្វាន់​ហើយ។

លីគ​កំពូល​អង់គ្លេស​សប្ដាហ៍​ទី​១៦​ខាង​មុខ​នេះ ​គូ​ពិសេស​ជាង​គឺ​ក្រុម Chelsea ​ត្រូវ​ស្វាគមន៍​ក្រុម​ភ្ញៀវ Man City ​ដែល​កំពុង​ឈរ​នៅ​កំពូល​តារាង វេលា​ម៉ោង​១២:៣០​នាទី​រំលង​អាធ្រាត្រ។ ​ក្រុម Chelsea ​កំពុង​មាន​ក្ដី​បារម្ភ​ច្រើន​ចំពោះ​ទម្រង់​លេង​របស់​ខ្លួន ​ក្រោយ​ពី​ភ្លាត់​ចាញ់​ក្រុម ​Wolves ​កាល​ពី​ដើម​សប្ដាហ៍​នេះ។

ជាមួយ​គ្នា​នេះ​ដែរ Alonso ​បាន​និយាយ​មុន​ប៉ះ Man City ​ថា​៖ “​បើ​យើង​ចាញ់​នោះ ​យើង​នឹង​ដាច់​ពី​ក្រុម​កំពូល​តារាង​១៣​ពិន្ទុ។ ដែល​ចំនួន​នេះ គឺ​អាច​ល្មម​សម្រាប់​យើង ​មិន​អាច​ប្រជែង​ពាន​បាន​ឡើយ​នៅ​ឆ្នាំ​នេះ។ យើង​ត្រូវ​តែ​ឈ្នះ​ការ​ប្រកួត​នេះ ​យើង​ត្រូវ​លេង​ឱ្យ​បាន​ល្អ​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ យើង​ធ្វើ​មិន​បាន​ល្អ​ទេ ​ប្រកួត​ចុង​ក្រោយ ​ដែល​នោះ​ជា​មេ​រៀន​ល្អ​សម្រាប់​យើង​អភិវឌ្ឍ​បន្ថែម”៕ប្រភពThesun

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT