លោក Klopp អ្នកចាត់ការក្រុម Liverpool រកឃើញវិធីសាស្ត្រងាយបំផុតក្នុងការបិទកីឡាករ Cristiano Ronaldo ពោលគឺធ្វើយ៉ាងណាកុំឱ្យតែគេប៉ះបាល់ទៅរួចបាត់ទៅហើយ។
អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់រូបនេះ ដឹងច្បាស់ថាក្រុមខ្លួននឹងជួបការពិបាកច្រើននាប្រកួតផ្ដាច់ព្រ័ត្រយប់នេះ។ យ៉ាងណាមិញ ទន្ទឹមនឹងការពិបាកនោះ លោកក៏បានបង្ហាញពីរបៀបបិទកីឡាករល្អៗរបស់ក្រុម Real Madrid ដូចជា Ronaldo ជាដើមដែរ។ វិធីដែលលោកយកមកបិទប្រធានក្រុមជម្រើសព័រទុយហ្គាល់ គឺធ្វើយ៉ាងណាកុំឱ្យរូបគេបានប៉ះពាល់ឱ្យសោះ។
“Cristiano អាចរកគ្រាប់បាល់បានដោយសារតែគេបានប៉ះបាល់ ប្រសិនបើគេមិនបានប៉ះពាល់ទេ នោះក៏គ្មានគ្រាប់បាល់ដែរ។ ដូច្នេះយើងត្រូវតែព្យាយាមធ្វើយ៉ាងណាកុំឱ្យគេបានប៉ះបាល់ឱ្យសោះ។ យើងនឹងជួបក្រុមមួយដែលល្អបំផុតនៅលើលោក និងការលេង UCL របស់គេពិតជាអស្ចារ្យ។ ប៉ុន្តែយើងនៅសល់ការប្រកួតយប់នេះទៀត ដែលគ្រប់យ៉ាងអាចនឹងផ្លាស់ប្ដូរ”។ សម្ដី Klopp ។
គិតមកដល់វគ្គផ្ដាច់ព្រ័ត្រនេះ Ronaldo រកបាន១៥គ្រាប់ហើយ លើសគេទាំងអស់ ស្របពេលដែលកីឡាករ Liverpool វិញ Roberto Firmino និង Mohamed Salah រកបាន១០គ្រាប់៕ប្រភព៖ MARCA