ក្រុមបិសាចក្រហម Manchester United លេងបានត្រឹមស្មើជាមួយក្រុម Arsenal ក្នុងលទ្ធផល ២-២ ប៉ុណ្ណោះ នាការប្រកួតសប្ដាហ៍ទី១៥ លីគកំពូលអង់គ្លេស។
២គ្រាប់របស់ក្រុម Arsenal ដែលទាត់ចូលក្រុម Man Utd នោះ គឺជាគ្រាប់បាល់កើតចេញពីកីឡាកររបស់បិសាចក្រហមផ្ទាល់តែម្ដង។ ដោយ១គ្រាប់ដំបូង ជាកំហុសរបស់ De Gea និង១គ្រាប់ទៀតគឺជាកំហុសរបស់ខ្សែការពារ Rojo។ ដោយឡែកគ្រាប់បាល់តាមស្មើរបស់ក្រុម Man Utd វិញ ធ្វើបានដោយសម្រេចដោយ Martial និង Lingard ។
លោក Jose Mourinho បាននិយាយក្រោយចប់ការប្រកួតនេះថា៖ “យើងជាអ្នកបាញ់សម្លាប់ក្រុមខ្លួនឯង មិនមែនដៃគូប្រកួតនោះទេ។ ខ្សែការពាររបស់យើង ពិតជាលេងដូចស្លាប់មែន។ ក្រុម Arsenal បានស្មើការប្រកួតនេះ គឺជាអ្វីដែលពួកគេចង់បាន ព្រោះពួកគេមានបញ្ហាច្រើនក្នុងប្រកួតនេះ។ យើងពិតជាសោកស្ដាយដែលមិនអាចទទួលបានលទ្ធផលល្អ ជាមួយការប្រកួតដែលយើងសមនឹងទទួលបាន៣ពិន្ទុនេះ”៕ប្រភពDailyMail