Beckham ​សុំ​ឱ្យ Zidane ​ដឹក​នាំ​ក្រុម Real Madrid ​ឈ្នះ​ក្រុម Liverpool

David Beckham ​សុំ​ឱ្យ​អ្នក​ចាត់ការ Zidane ​ដឹក​នាំ​ក្រុម Real Madrid ​យក​ឈ្នះ​លើ​ក្រុម Liverpool ​ឱ្យ​បាន​ក្នុង​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ UEFA Champions League ។

Bekcham ​ដែល​បាន​ចាកចេញ​ពី Old Trafford ​ទៅ​ចូល​រួម​ជាមួយ​ក្រុម Real Madrid ​ក្នុង​តម្លៃ​ខ្លួន​២៥​លាន​ផោន ​បាន​អង្គុយ​សម្ភាសន៍​ជាមួយ Zidane ​មុន​ការ​ប្រកួត UCL ​ផ្ដាច់ព្រ័ត្រ​ចាប់​ផ្ដើម។ អតីត​ប្រធាន​ក្រុម​អង់គ្លេស​រូប​នេះ ​បាន​និយាយ​ថា​ក្រុម Real Madrid ​មាន​សង្ឃឹម​ច្រើន​ក្នុង​ការ​ឈ្នះ​ពាន​រង្វាន់​មួយ​នេះ​ម្ដង​ទៀត ​ហើយ Zidane ​នេះ​ឯង​ជា​អ្នក​ចាត់ការ​ដឹក​នាំ​៣​ឆ្នាំ ឈ្នះ​ពាន UCL ​បាន​៣​ដង។

“Zidane ​ពិត​ជា​អស្ចារ្យ។ គាត់​ធ្លាប់​ជា​កីឡាករ​កំពូល ​ហើយ​បច្ចុប្បន្ន​នេះ​គាត់​ជា​អ្នក​ដឹក​នាំ​ក្រុម​កំពូល​ថែម​ទៀត។ ខ្ញុំ​គ្រាន់​តែ​ជូន​ពរ​គាត់​ឱ្យ​ទទួល​បាន​ជ័យជម្នះ​ក្នុង​ការ​ប្រកួត​ខាង​មុខ។ សូម​ឱ្យ​យក​ឈ្នះ​លើ​ក្រុម Liverpool ​ឱ្យ​បាន”។ សម្ដី​របស់ Beckham ៕ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT