អបអរសាទរ! អាស៊ានយើងពីរក្រុមបានឡើងទៅកាន់វគ្គ 8ក្រុមចុងក្រោយ AFC U23 ASIAN CUP 2024

តិចច្រឡំថាមានថៃអីចុះ មិនមែនទេ គឺ ក្រុមជម្រើសជាតិអាយុក្រោម 23ឆ្នាំ វៀតណាម និង ឥណ្ឌូណេស៊ីឯណោះវិញទេ ។

មុនឡើងមកវគ្គនេះ វៀតណាមស្ថិតនៅលេខ2ពូលB ដោយនៅពីក្រោមក្រុមកំពូលតារាង អ៊ូបេគីស្ថាន ចំណែកឯ ឥណ្ឌូណេស៊ីក៏ស្ថិតនៅលេខ2ដែរ ដែលមានកាតាជាក្រុមកំពូលតារាងពូលA ។

ក្រុមទាំង2ឆ្លងកាត់វគ្គជម្រុះតាមពូល 3 ប្រកួត ឈ្នះ2 ចាញ់1ដូចគ្នា

3ប្រកួតរបស់ជម្រើសជាតិអាយុក្រោម23ឆ្នាំ វៀតណាម យកឈ្នះគុយវ៉េត 3:1 បន្តឈ្នះម៉ាឡេស៉ី 2:0 ប៉ុន្ដែចាញ់ អ៊ូបេគីស្ថាន 3:0 ។

3ប្រកួតរបស់ជម្រើសជាតិអាយុក្រោម23ឆ្នាំ ឥណ្ឌូណេស៊ី ចាញ់កាតា 2:0 យកឈ្នះក្រុមខ្លាំងអូស្ដ្រាលី 1:0 និង បន្ដយកឈ្នះ ស៊ូដង់ 4:1 ។

ឡើងមកកាន់វគ្គ 8ក្រុមនេះ :

  • U23 វៀតណាម vs  U23 អ៉ីរ៉ាក់
  • U23 ឥណ្ឌូណេស៊ី vs U23 កូរ៉េខាងត្បូង

ចំណែក 2គូផ្សេងទៀត :

  • U23 កាតា vs U23 ជប៉ុន
  • U23 អ៊ូបេគីស្ថាន vs U23 អារ៉ាប់ប៊ីសាអូឌីត

ចាំមើលថាតើក្រុមជម្រើសជាតិអាយុក្រោម 23ឆ្នាំណាអាចឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងបន្តលើកពាន AFC ASAIN CUP U23 2024 បាន ?

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT