Pochettino ចោទប្រកាន់កីឡាករ Chelsea របស់គាត់ថា “បាត់បង់ម្ចាស់ការ” ក្នុងការចាញ់ 5-0 នៅ London Derby

Chelsea បានរងបរាជ័យដ៏ធំបំផុតរបស់ពួកគេក្រោមថ្វីជើង Arsenal ជាហេតុរុញឲ្យក្រុមរបស់លោក Mikel Arteta បានវិលទៅកាន់កំពូលតារាង Premier League វិញស្របពេលដែល Mauricio Pochettino បានចោទប្រកាន់កីឡាកររបស់គាត់ថា “បាត់បង់ម្ចាស់ការ”។ ជាមួយទម្រង់លេងរបស់ Chelsea កាលពីយប់មិញហាក់មានសម្ពាធត្រឡប់មកលើគាត់វិញ បន្ទាប់ពីការប្រកួតកន្លងមកមានភាពល្អប្រសើរ ។

Leandro Trossard បានចាប់ផ្តើមសាងភាពអាម៉ាស់ដល់ Chelsea ដោយការស៊ុតបញ្ចូលទីតាំងពីនាទីទី 4 មុនពេល Ben White និង Kai Havertz រកបានម្នាក់ពីរគ្រាប់ បន្ថែមទៀតក្នុងតង់ទី 2។

គិតត្រឹមពេលនេះ Chelsea បានរបូតគ្រាប់បាល់ចំនួន 57 គ្រាប់ហើយក្នុងរដូវកាលនេះ ដែលជាចំនួនច្រើនបំផុតរបស់ពួកគេនៅក្នុង Premier League ។

Pochettino បាននិយាយថា៖

“យើងបាននិយាយគ្នាពេលបញ្ចប់តង់ទី1 យើងត្រូវចាប់ផ្ដើមលេងអោយបានល្អនៅតង់ទី2 វិញ ។ ប៉ុន្តែយើងបានចាប់ផ្តើមតាមរបៀបដ៏អាក្រក់ម្តងទៀតបន្ទាប់ពីរបូតគ្រាប់បាល់ពីរគ្រាប់ភ្លាមៗ ហើយក្នុងពេលនោះហើយដែលនាំអោយ ក្រុម បានបាត់បង់ម្ចាស់ការ ។”

 

ប្រភព ៖ បរទេស

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT