តើ El Clasico នឹងត្រូវប្រកួតឡើងវិញមែនទេ ?

ប្រធានក្លឹប FC Barcelona លោក Joan Laporta នឹងពិចារណាស្នើសុំ សហព័ន្ធបាល់ទាត់អេស្ប៉ាញឱ្យលេង El Clasico ឡើងវិញ បន្ទាប់ពីពិនិត្យមើលវីដេអូ “គ្រាប់បាល់” របស់ Lamine Yamal ទល់នឹង Real Madrid កាលពីយប់ថ្ងៃអាទិត្យ ។

ក្រុមរបស់លោក Xavi បានរងបរាជ័យក្នុងលទ្ធផល 3-2 ក្រោមស្នាដៃក្រុម Real Madrid កាលពីយប់ថ្ងៃអាទិត្យ ដែលធ្វើឱ្យក្តីសង្ឃឹមការពារដំណែងជើងឯក Laliga របស់ពួកគេកាន់តែអស់ឱកាស។

ប្រធានក្លឹបរូបនេះបាននិយាយថា៖ 

“ក្នុងនាមខ្ញុំជាប្រធានក្លឹប FC Barcelona ខ្ញុំចង់បង្ហាញពីការមិនពេញចិត្តក្នុងការប្រើប្រាស់ឧបករណ៍ខុសដូចជា VAR ដែលកំពុងបំផ្លាញក្រុមរបស់យើង។ ដូចដែលអ្នកបានដឹងហើយ ថាខ្ញុំមិនធ្លាប់គាំទ្រ VAR ទេពីមុនមក តែបើមានហើយសូមប្រើអោយបានត្រឹមត្រូវនិងយុត្តិធម៌ ។

ជាចុងក្រោយខ្ញុំសូមស្នើរដល់សហព័ន្ធបាល់ទាត់អេស្ប៉ាញ Laliga អោយមានការប្រកួត El Clasico ឡើងវិញដើម្បីអោយមានភាពសុក្រិតយុត្តិធម៌ ។”

យ៉ាងណាមិញសំណើរមួយនេះសហព័ន្ធបាល់ទាត់ Laliga មិនទាន់មានការឆ្លើយតបនៅឡើយទេទៅកាន់ប្រធានក្លឹប Barcelona។ យើងរង់ចាំមើលទាំងអស់គ្នា ថាតើការប្រកួត El Clasico អាចប្រកួតម្ដងទៀតតាមការស្នើរសុំរបស់ភាគី Barcelona បានដែរទេ ?

បច្ចុប្បន្នក្រុម Real Madrid កំពុងឈរនៅកំពូលតារាង LaLiga និងដាច់ពីក្រុមលេខ ២ Barcelona ចំនួន ១១ពិន្ទុ ៕

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT