Luis Enrique អះអាងថាខ្លួនល្អជាង Xavi ពេលដឹកនាំក្រុម Barcelona

នៅមុនការប្រកួតជើងទី១ វគ្គ៨ក្រុមចុងក្រោយ Champions League នៅថ្ងៃពុធ រវាងក្រុមទាំងពីរ លោក Enrique ត្រូវបានគេសួរថាតើគាត់មានអារម្មណ៍ថាគាត់សាកសមសម្រាប់ Barcelona ជាង Xavi ដែរឬទេ ហើយគាត់មិនលាក់បាំងក្នុងការបង្ហាញពីអារម្មណ៍របស់គាត់នោះទេ។ គាត់បាននិយាយថា៖

“ដោយគ្មានការសង្ស័យទេ ខ្ញុំពិតជាសាកសមជាង។ មើលទិន្នន័យគ្រប់គ្រងចង្វាក់លេង ពានរង្វាន់ដែលខ្ញុំបានឈ្នះ ការដាក់សម្ពាធខ្ពស់ ទិន្នន័យមិនបានកុហកទេ។ វាមិនមែនជាការយល់ឃើញទេ វាគឺជាតួលេខ ទិន្នន័យពិតៗ។ វាមិនអាចប្រកែកបាននោះទេ។”

Enrique បានចំណាយពេលមួយឆ្នាំគឺ ២០១៤/១៥ ក្នុងនាមជាអ្នកចាត់ការរបស់ Xavi នៅ Barcelona ហើយក៏ធ្លាប់បានលេងជាមួយអតីតខ្សែបម្រើចន្លោះឆ្នាំ ១៩៩៨ និង ២០០៤។

លោក Enrique បានទទូចថា៖

“សូមអភ័យទោសចំពោះការនិយាយបែបនេះ ប៉ុន្តែខ្ញុំមិនដឹងថា Xavi ជាអ្នកគ្រប់គ្រងទាល់តែសោះ។ ខ្ញុំស្គាល់ Xavi ត្រឹមតែជាមិត្តរួមក្រុម និងជាកីឡាករតែប៉ុណ្ណោះ។ខ្ញុំស្គាល់ក្លឹប និងកីឡាកររបស់គេច្បាស់ណាស់ ប៉ុន្តែខ្ញុំមិនដឹងថានោះជាគុណសម្បត្តិ ឬគុណវិបត្តិនោះទេ វានឹងក្លាយជារឿងពិសេសសម្រាប់ខ្ញុំ ប៉ុន្តែខ្ញុំត្រៀមច្រើនជាងមុនដើម្បីផ្តល់ឱ្យអស់ពីសមត្ថភាពសម្រាប់ក្រុមរបស់ខ្ញុំ។

វាជាការប្រកួតផ្សេងសម្រាប់ខ្ញុំ ខ្ញុំមានវិជ្ជាជីវៈត្រឹមត្រូវ។ ខ្ញុំមានទំនាក់ទំនងជិតស្និតជាមួយ Barca ហើយខ្ញុំមានមោទនភាព ប៉ុន្តែខ្ញុំមានវិជ្ជាជីវៈ ហើយខ្ញុំពិតជាទន្ទឹងរង់ចាំចង់ឈ្នះពាននេះជាមួយក្លឹបរបស់ខ្ញុំ”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT