Thomas Tuchel: “Bayern Munich ចង់ធ្វើឱ្យ Arsenal ឈឺចាប់នៅ Champions League”

គ្រូបង្វឹកក្រុម Bayern លោក Thomas Tuchel ដែលបានដឹកនាំក្រុម Chelsea ចន្លោះឆ្នាំ ២០២១ និង ២០២២ ត្រឡប់ទៅកាន់ទីក្រុងឡុងដ៍ ដើម្បីប្រឈមមុខនឹងក្រុមកំពូលតារាង Premier League នៅថ្ងៃអង្គារ។ទោះបីជារដូវកាលនេះ លេងនៅលីគមិនសូវបានល្អក៏ដោយ Tuchel ទទូចថាក្រុមរបស់គាត់នៅតែអាចធ្វើឲ្យក្រុមកាំភ្លើងធំឈឺចាប់បាន។ លោក Tuchel បានប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទថា៖

“Arsenal គឺជាក្រុមល្អបំផុតនៅក្នុង Premier League នាពេលនេះ ពិតជាសកសមជាក្រុមល្អបំផុត ទិន្នន័យទាំងអស់បង្ហាញយ៉ាងច្បាស់។ ពួកគេមានទម្រង់លេងដ៏អស្ចារ្យ ហើយស្ថិតក្នុងកម្រិតខ្ពស់បំផុតសម្រាប់ពីររដូវកាលចុងក្រោយ ដូច្នេះវាជាការសាកល្បងដ៏ធំសម្រាប់ពួកយើង។វាជាឆ្នាំទីពីរដែលពួកគេកំពុងលេងក្នុងកម្រិតខ្ពស់នេះ ពួកគេមានថាមពលច្រើននៅលើទីលាន ហើយពួកគេអាចរក្សាវាបានយូរ។ យើងដឹងពីភាពខ្លាំងរបស់យើង និងរបៀបដែលយើងចង់ធ្វើឱ្យពួកគេឈឺចាប់។ យើងដឹងថា Champions League គឺជាការប្រកួតមួយដែលយើងមានបទពិសោធន៍ច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ យើងចង់ប្រើវាឲ្យបានជាប្រយោជន៍សម្រាប់ក្រុមពួកយើង”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT