មុនប៉ះ Man City លោក Ancelotti ថា Madrid ចំណេញរឿងមួយនេះ

Real Madrid នឹងនឹងប្រកួតពានទ្វីបអឺរ៉ុបក្នុងវគ្គ ៨ក្រុមចុងក្រោយទល់នឹងម្ចាស់ជើងឯក Man City ដោយជើងទីមួយនឹងធ្វើឡើងនៅកីឡដ្ឋាន Santiago Bernabeu នៅថ្ងៃអង្គារ ទី៩ ខែមេសា និងជើងទីពីរនៅកីឡដ្ឋាន Etihad នាថ្ងៃពុធ ទី១៧ ខែមេសា។ទោះជាយ៉ាងណាក៏ដោយ លោក Pep Guardiola គ្រូបង្វឹករបស់ City បានបង្ហាញពីការខកចិត្តកាលពីសប្តាហ៍មុនជាមួយនឹងការរៀបចំការប្រកួត ខណៈដែលក្រុមរបស់គាត់មានកាលវិភាគ Premier League ដែលត្រូវប្រកួត ខណៈ Madrid នឹងសម្រាករយៈពេល ៩ថ្ងៃនៅចន្លោះនោះ។

កាលពីល្ងាចថ្ងៃអាទិត្យ លោក Ancelotti ត្រូវបានសួរសម្រាប់គំនិតរបស់គាត់លើការអត្ថាធិប្បាយរបស់លោក Guardiola ហើយបានទទួលស្គាល់ថាក្រុមរបស់គាត់ពិតជាចំណេញតិចតួចដែរ។

លោក Ancelotti បាននិយាយថា៖

“ពួកគេមានកាលវិភាគស្មុគស្មាញជាង តែយ៉ាងណាវាគឺជាបាល់ទាត់ទំនើប។ វាច្បាស់ណាស់ថាយើងចំណេញតិចតួចដែរ ប៉ុន្តែវានឹងមិនប៉ះពាល់ដល់ការប្រកួតនោះទេ”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT