Barcelona ខ្លាច Lamine Yamal ដើរតាមគន្លង Pedri ដែលលេងទាំង Euro ២០២៤ និងអូឡាំពិក

Lamine Yamal បន្តធ្វើឱ្យអ្នកគាំទ្របាល់ទាត់ជុំវិញពិភពលោកភ្ញាក់ផ្អើល និងជាពិសេសអ្នកគាំទ្រនៅក្នុងប្រទេសអេស្ប៉ាញ។ កីឡាករវ័យ ១៦ឆ្នាំរូបនេះបានបង្ហាញទម្រង់លេងដ៏ល្អមួយផ្សេងទៀតក្នុងអំឡុងពេលស្មើជាមួយប្រេស៊ីលកាលពីដើមសប្តាហ៍នេះ ហើយថ្នាក់គ្រប់គ្រងសហព័ន្ធបាល់ទាត់អេស្ប៉ាញពិតជាបានកត់សម្គាល់ចំនុចនេះ។

គាត់នឹងត្រលប់ទៅ Barcelona វិញឥឡូវនេះសម្រាប់រដូវកាលក្នុងស្រុកដែលនៅសល់ ប៉ុន្តែវាអាចជារដូវក្តៅដ៏ធំ និងមមាញឹកសម្រាប់ Lamine Yamal។ គាត់នឹងនៅប្រទេសអាឡឺម៉ង់សម្រាប់ការប្រកួត Euro ២០២៤ ប៉ុន្តែគាត់ក៏អាចនៅទីក្រុងប៉ារីសផងដែរ ដោយសារសហព័ន្ធចង់ឱ្យគាត់នៅក្នុងក្រុមអេស្ប៉ាញសម្រាប់ការប្រកួតកីឡាអូឡាំពិក។

របាយការណ៍បានកត់សម្គាល់ឃើញថា Barcelona ដឹងពីចេតនារបស់សហព័ន្ធ ហើយពួកគេមានការព្រួយបារម្ភយ៉ាងខ្លាំង។ នេះគឺអាចយល់បានទាំងស្រុង ដោយក្លឹបគិតពីផលប៉ះពាល់ក្នុងការលេងប្រកួតទាំងពីរកាលពីឆ្នាំ២០២១ ដែលមានលើ Pedri។Barcelona មានការព្រួយបារម្ភថាលេងបាល់ទាត់ច្រើនពេកនឹងនាំឱ្យដំណាក់កាលលូតលាស់របស់ Lamine Yamal មានភាពក្រិ.ន។ អ្វីដែលប្រាកដនោះគឺពួកគេមិនមានចេតនាអនុញ្ញាតឱ្យក្មេងជំទង់លេងការប្រកួតទាំងពីរសម្រាប់ប្រទេសអេស្ប៉ាញក្នុងរដូវក្ដៅតែមួយនោះទេ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT