Joao Cancelo ចោទប្រកាន់ Pep Guardiola ថានិយាយកុហក និងរមិលគុណ

កីឡាករសញ្ជាតិព័រទុយហ្គាល់ Joao Cancelo គឺជាកីឡាករដែលមានភាពច្នៃប្រឌិតសំខាន់ម្នាក់សម្រាប់ក្រុម City និងបានជួយឱ្យពួកគេឈ្នះពានរង្វាន់ក្របខ័ណ្ឌ Premier League ចំនួនពីរ មុនពេលចាកចេញក្នុងលក្ខខណ្ឌខ្ចីជើងទៅក្រុម Bayern Munich ពាក់កណ្តាលរដូវកាលរហូតដល់រដូវកាល ២០២២/២៣។បច្ចុប្បន្នដែលកំពុងរីករាយនឹងការខ្ចីជើងនៅក្លឹប Barcelona លោក Cancelo បានច្រានចោលការអះអាងដែលបង្ហាញថាគាត់មិនសប្បាយចិត្តនៅឯកីឡដ្ឋាន Etihad បន្ទាប់ពីត្រូវបានទម្លាក់ចេញពីជម្រើសដំបូងរបស់លោក Guardiola។

គាត់បានប្រាប់ A Bola ថា៖

“នោះជាការកុហករបស់គេប៉ុណ្ណោះ! ខ្ញុំមិនដែលជាមិត្តរួមក្រុមអាក្រក់សម្រាប់ពួកគេទេ ហើយអ្នកអាចសួរបានទាំង Nathan Ake ឬ Rico Lewis ប៉ុន្តែបញ្ហាគឺនៅលើគំនិតរបស់អ្នកគ្រប់គ្រងទៅវិញទេ។ 

ខ្ញុំគិតថា Man City រមិលគុណដាក់ខ្ញុំបន្តិចនៅពេលដែលពួកគេនិយាយបែបនេះ ពីព្រោះខ្ញុំជាកីឡាករសំខាន់ម្នាក់ដែរក្នុងប៉ុន្មានឆ្នាំដែលខ្ញុំនៅទីនោះ។ខ្ញុំមិនដែលបាត់បង់ការប្តេជ្ញាចិត្តរបស់ខ្ញុំចំពោះក្លឹបនោះទេ និងទៅកាន់អ្នកគាំទ្រផងដែរ ហើយខ្ញុំតែងតែផ្តល់អ្វីៗគ្រប់យ៉ាង។ ខ្ញុំចាំបានពេលមួយដែលខ្ញុំត្រូវបានគេប្ល.ន់ និងវា.យ.ប្រ.ហារ ហើយនៅថ្ងៃបន្ទាប់ខ្ញុំលេងនៅ Emirates ទល់នឹង Arsenal។

ទាំងនេះជារឿងដែលមិនអាចបំភ្លេចបាន ខ្ញុំបានទុកប្រពន្ធកូនឱ្យនៅផ្ទះតែឯង គួរឱ្យភ័យខ្លាចណាស់។ មនុស្សនឹងចងចាំរឿងនោះតែប៉ុណ្ណោះ ព្រោះលោក Guardiola មានអំណាចជាងខ្ញុំពេលគាត់និយាយអ្វីមួយ ហើយខ្ញុំចូលចិត្តរក្សាតម្លៃខ្លួនឯង”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT