Joan Laporta បញ្ជាក់ពីចេតនាចង់ឲ្យ Xavi ដឹកនាំបន្ត ប៉ុន្តែចាំមើលចុងរដូវកាលសិន

បន្ទាប់ពី Xavi ប្រកាសពីការចាកចេញរបស់គាត់ ក្រោយចប់រដូវកាលនេះ ទម្រង់លេងរបស់ក្រុម Barcelona ល្អគួរឲ្យកត់សម្គាល់។ ឥលូវនេះមានពាក្យចចាមអារ៉ាមថាគាត់អាចនឹងផ្លាស់ប្តូរចិត្ត ហើយបន្តស្នាក់នៅលើសពីរដូវកាលនេះ បើទោះបីជាគ្រូបង្វឹករូបនេះធ្លាប់បានអះអាងថាគ្មានផ្លូវក៏ដោយ។ ក្នុងអំឡុងពេលសម្ភាសន៍ Laporta បានពន្យល់ពីអារម្មណ៍របស់គាត់ចង់ឲ្យ Xavi នៅដឹកនាំបន្តថា៖

“ខ្ញុំចង់ឱ្យគាត់បន្ត ប៉ុន្តែខ្ញុំបានប្រាប់គាត់រួចហើយ នៅពេលគាត់និយាយអំពីសម្ពាធនោះ នៅទីនេះយើងតែងតែស្ថិតនៅក្រោមសម្ពាធដូចដែលគាត់ធ្លាប់ជួបកន្លងមក… ខ្ញុំបានសួរគាត់ថា តើមានវិធីណាដែលគាត់អាចផ្លាស់ប្តូរចិត្តបានទេ?គាត់បន្តថានៅចុងរដូវកាល គាត់នឹងចាកចេញដូចដែលយើងបានឯកភាពគ្នា ប៉ុន្តែយើងចាំមើលទាំងអស់គ្នា”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT