Messi ​ស៊ុត​គ្រាប់​បាល់​យ៉ាង​ស្អាត ​ឱ្យ Barcelona ​ឈ្នះ PSV ​២-១ ​ហើយ​បង្កើត​កំណត់ត្រា​ទៀត

Lionel Messi ​រក​បាន​១​គ្រាប់​ក្នុង​ជ័យជម្នះ​លើ​ក្រុម PSV ​២-១ ​នា​ការ​ប្រកួត​សន្សំ​ពិន្ទុ​ពាន​រង្វាន់ UEFA Champions League ​។

មិន​ត្រឹម​តែ​ជា​គ្រាប់​បាល់​ល្អ​មួយ​ទេ ប៉ុន្តែ​១​គ្រាប់​របស់ Messi ​នេះ​ក៏​បាន​បង្កើត​ជា​កំណត់ត្រា​មួយ​ដែល​ធ្វើ​ឱ្យ​រូបគេ​ក្លាយ​ជា​កីឡាករ​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​នៅ UCL ​ឱ្យ​ក្លឹប​តែ​មួយ​ផង​ដែរ។ ពោល​គឺ​បច្ចុប្បន្ន​នៅ​ក្លឹប Barcelona ​កីឡាករ Messi ​រក​បាន​១០៦​គ្រាប់​ហើយ ​លើស​ដៃ​គូ​ប្រជែង Ronaldo ​កាល​លេង​នៅ Real Madrid ​រក​បាន​តែ​១០៥​គ្រាប់​ប៉ុណ្ណោះ។

មួយ​វិញ​ទៀត Lionel Messi ​ក៏​បាន​ក្លាយ​ជា​កីឡាករ​ស៊ុត​បញ្ចូលទី​ច្រើន​ជាងគេ​ Top Scorer ​៦​គ្រាប់​នៅ​ Champions​ League​ រដូវកាល​នេះ​ផង​ដែរ៕ប្រភពDailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT