Sancho នឹងមិនត្រលប់ទៅ Man United វិញទេ លុះត្រាតែ Erik ten Hag ត្រូវបានក្លឹបបណ្តេញចេញ

Sancho បច្ចុប្បន្នកំពុងស្ថិតក្នុងការខ្ចីជើងនៅអតីតក្លឹប Borussia Dortmund របស់គាត់ បន្ទាប់ពីមានជម្លោះដ៏ធំជាមួយគ្រូបង្វឹកសញ្ជាតិហូឡង់ ហើយគាត់គ្មានចេតនាចង់ត្រលប់ទៅ Man United វិញនៅពេលនេះទេ។

កាសែត The Sun រាយការណ៍ថា Manchester United អាចនឹងទទួលយកសំណើរ ៣៥ លានផោនពី Dortmund សម្រាប់ទិញផ្តាច់ Sancho ដែលធ្វើឲ្យបិសាចក្រហមខាតអត់ ៤០ លានផោន។

មានឱកាសតិចតួចដែល Sancho អាចនឹងត្រលប់មក Old Trafford ប្រសិនបើគ្រូបង្វឹកសញ្ជាតិហូឡង់រូបនេះត្រូវបានបណ្តេញចេញ ប៉ុន្តែក្លឹបក៏ទំនងជាចង់លក់ Sancho ផងដែរ ដើម្បីប្រមូលប្រាក់ទុកស្វែងរកកីឡាករថ្មីមកជំនួស៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT