Martino ថា Messi នឹងមិនអាចលេងការប្រកួតរបស់ Inter Miami ជាមួយ DC United ទេ

Messi នឹងត្រូវខកខានការប្រកួតរបស់ Inter Miami ទល់នឹង DC United នៅថ្ងៃសៅរ៍ ទី ១៦ ខែមីនា នេះបើយោងតាម Tata Martino ដែលបាននិយាយបន្ទាប់ពីជ័យជម្នះ ៣-១ ក្នុងជើងទីពីរនៃការប្រកួត CONCACAF Champions Cup វគ្គ ១៦ក្រុម។Messi បានចាកចេញពីទីលានប្រកួតបន្ទាប់ពីលេងបាន ៥០នាទី ហើយត្រូវបានជំនួសដោយ Robert Taylor ក្នុងការប្រកួតទល់នឹង Nashville SC ខណៈ ដែលលោក Martino ថាលោកមិនចង់ប្រថុយនោះទេ។ គាត់បាននិយាយថា៖

“គាត់មានរបួសសរសៃពួរខាងស្តាំ ដូច្នេះយើងមិនចង់ប្រថុយនោះទេ។ យើងព្យាយាមលេងបន្តិចទៀត ប៉ុន្តែវារំខានដល់គាត់ ដូច្នេះហើយយើងបានសម្រេចចិត្តធ្វើការផ្លាស់ប្តូរ។”

ទោះបីជា Messi ចង់លេងគ្រប់ការប្រកួតដែលមានក្នុងរដូវកាលនេះក៏ដោយ Martino បានបង្ហាញនៅចុងបញ្ចប់នៃការប្រកួតទល់នឹង Nashville ថាគាត់នឹងមិនត្រៀមខ្លួនសម្រាប់ការប្រកួតថ្ងៃសៅរ៍ទេ។ដោយសារការលាតត្រដាងនេះ Messi ទំនងជានឹងខកខានការប្រកួតលើកទីពីររបស់គាត់នៃរដូវកាល MLS ឆ្នាំ ២០២៤ ចាប់តាំងពីគាត់មិនត្រូវបានកោះហៅសម្រាប់ការប្រកួតកាលពីថ្ងៃអាទិត្យជាមួយក្រុម Montreal ហើយបានអង្គុយមើលពីកៅអីអ្នកទស្សនា។

ការប្រកួតបន្ទាប់របស់ Inter Miami ទល់នឹង DC United នឹងត្រូវប្រកួតនៅថ្ងៃសៅរ៍ ទី១៦ ខែមីនា នៅទីលាន Audi Field៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT