ឪពុកជាកីឡាករបាល់ទាត់ដ៏អស្ចារ្យម្នាក់ក្នុងប្រវត្តសាស្រ្ត តែកូនប្រុសបែរជាចាប់យកអាជីពនេះ

Ronaldo Nazario ឬ R9 គឺជាកីឡាករដ៏អស្ចារ្យបំផុតម្នាក់នៅក្នុងប្រវត្តសាស្រ្តបាល់ទាត់ ដែលធ្លាប់លេងឲ្យក្លឹប PSV, Barcelona, Inter Milan និង Real Madrid។ នៅលើឆាកអន្តរជាតិគាត់បានឈ្នះ World Cup ជាមួយប្រេស៊ីលដ៏កក្រើកក្នុងឆ្នាំ ២០០២ និងបានស៊ុតបញ្ចូលទីចំនួន ៦២ គ្រាប់។កូនប្រុសច្បងរបស់គាត់ឈ្មោះ Ronald ដែលកើតនៅទីក្រុង Milan ក្នុងឆ្នាំ ២០០០ ខណៈពេលដែលឪពុករបស់គាត់កំពុងលេងឱ្យក្លឹប Inter ត្រូវបានកោះហៅឱ្យទៅលេងជាមួយក្រុមជម្រើសជាតិប្រេស៊ីលអាយុក្រោម ១៨ ឆ្នាំ។ ចំនែកម្តាយរបស់ Ronald ឈ្មោះ Milene Domingues ក៏ជាអតីតកីឡាករបាល់ទាត់ផងដែរ ដែលធ្លាប់លេងបាន ២០ ដងសម្រាប់ប្រទេសរបស់នាង។

ដោយសារតែឪពុកម្តាយដែលមានទេពកោសល្យខាងកីឡាបាល់ទាត់បែបនេះ Ronald ត្រូវបានគេរំពឹងថានឹងដើរតាមគន្លងរបស់ពួកគេនៅក្នុងកីឡាបាល់ទាត់។ទោះយ៉ាងណាក៏ដោយ វាមិនដូចគ្រប់គ្នាគិតនោះទេ ផ្ទុយទៅវិញ Ronald គាត់បានក្លាយទៅជា DJ។ គាត់ទទួលបានជោគជ័យដ៏ធំដោយមានអ្នកតាមដាន ៣៧៧.០០០ នាក់នៅលើ Instagram និងរាប់រយ រាប់ពាន់ Streams នៅលើ Spotify។

Ronald ក៏ធ្លាប់បានលេងបទភ្លេងមុនពេល Cruizeiro របស់ប្រេស៊ីល Serie A ប្រកួតជាមួយ Vasco de Gama ខណៈដែលឪពុករបស់គាត់បានទស្សនាយ៉ាងជក់ចិត្តផងដែរ។ 

បើទោះបីជាគាត់បានដើរលើផ្លូវផ្សេងក៏ដោយ Ronaldo បានបង្ហាញពីមោទនភាពរបស់គាត់ចំពោះការងាររបស់កូនប្រុសគាត់ក្នុងអំឡុងពេលផ្សាយផ្ទាល់ជាមួយ David Beckham ក្នុងឆ្នាំ ២០២០៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT