Ben Foster ពន្យល់ពីដំណើរការធ្វើតេស្តសារធាតុ.ញៀ.នក្នុងពិភពបាល់ទាត់ ដែលជាច្បាប់ដ៏តឹងរឹងសម្រាប់កីឡាករគ្រប់រូបអនុវត្តតាម

អតីតអ្នកចាំទីក្រុម Manchester United លោក Ben Foster បានពន្យល់ពីរបៀបដំណើរការនៃការធ្វើតេស្តសារធាតុ.ញៀ.នប្រព្រឹត្តទៅ និងថាតើដំណើរការនោះតឹងរ៉ឹងប៉ុណ្ណា។ខ្សែបម្រើ Paul Pogba របស់ Juventus ថ្មីៗនេះត្រូវបានរងការពិន័យរយៈពេល ៤ ឆ្នាំបន្ទាប់ពីធ្វើតេស្តឃើញសារធាតុ.ញៀ.ននៅក្នុងរាងកាយ។ សារធាតុនេះអាចបង្កើនកម្រិតអ័រម៉ូនតេស្តូស្តេរ៉ូន ដែលជាអរម៉ូនដែលបង្កើនកម្លាំងកីឡាករ លេងយូរ មិនឆាប់ហត់។ 

ជាការឆ្លើយតបទៅនឹងព័ត៌មាននេះ អតីតកីឡាករជម្រើសជាតិអង់គ្លេស Foster បានផ្តល់ការយល់ដឹងអំពីការធ្វើតេស្តសារធាតុ.ញៀ.ននៅក្នុងពិភពបាល់ទាត់។

Foster បានពន្យល់ថា៖

“ការធ្វើតេស្តរកសារធាតុ.ញៀ.ននៅក្នុងកីឡាបាល់ទាត់កើតឡើងគ្រប់ពេលវេលា។ អ្នកមិនអាចធ្វើតេស្តដោយចិត្តឯងពេលណាក៏បានក្នុងមួយរដូវកាលនោះទេ អ្នកអាចធ្វើតេស្ត ៥ដងក្នុងចំណោម ៦ដង វាសាមញ្ញបែបនេះ។ អ្នកធ្វើតេស្តនៅដើមរដូវកាល និងពាក់កណ្តាលរដូវកាលដោយក្លឹបរបស់អ្នក ហើយអ្នកត្រូវបានប្រាប់ពីអ្វីដែលអ្នកអាចធ្វើបាន និងមិនអាចទទួលយកបាន”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT