លោក Jose Mourinho បង្ហាញពីផែនការអនាគត ចំពេលមានការជជែកអំពីការវិលត្រឡប់ទៅដឹកនាំ Chelsea

បច្ចុប្បន្ន Mourinho កំពុងសម្រាកពីការងារដោយត្រូវបានក្លឹប AS Roma បញ្ចប់តំណែងកាលពីខែមករា បន្ទាប់ពីធ្លាក់ចេញពីពាន Coppa Italia ដោយគូប្រជែងដ៏ជូរចត់ Lazio និងឈរនៅលេខ៩ ក្នុងតារាង Serie A។ ចាប់តាំងពីពេលនោះមក Roma បានរីកចម្រើនជាថ្មីក្រោមការដឹកនាំរបស់វីរបុរសក្លឹប Daniele De Rossi ហើយកំពុងស្វែងរកកៅអី Champions League។អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់រូបនេះបានផ្សារភ្ជាប់ជាមួយនឹងតួនាទីផ្សេងៗ ចាប់តាំងពីចាកចេញពី Roma ហើយថ្មីៗនេះ មានការទំនាក់ទំនងជាខ្លាំងក្នុងការទៅដឹកនាំ Chelsea សារជាថ្មី។

នៅពេលត្រូវបានគេសួរថាតើគាត់នឹងវិលមកកាន់តំណែងជាអ្នកគ្រប់គ្រងវិញក្នុងពេលឆាប់ៗនេះឬអត់នោះ លោក Mourinho បានឆ្លើយតបថា៖

“ខ្ញុំក៏សង្ឃឹមអញ្ចឹងដែរ ខ្ញុំចង់ដឹកនាំក្រុមទៀត។ Roma គឺអស្ចារ្យណាស់ ពីព្រោះពួកយើងបានប្រកួតវគ្គផ្តាច់ព្រ័ត្រពានអ៊ឺរ៉ុបចំនួនពីរក្នុងរយៈពេលពីរ។ ប៉ុន្តែឥឡូវនេះខ្ញុំត្រូវរង់ចាំឱកាសដែលត្រឹមត្រូវ ខ្ញុំចង់តែធ្វើការនៅថ្ងៃស្អែកភ្លាមៗទេ ប្រសិនបើអាចធ្វើបាន ប៉ុន្តែខ្ញុំមិនចង់ធ្វើការសម្រេចចិត្តខុសទៀតទេ”៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT