Erik ten Hag ថាគាត់នឹងមានអត្រាឈ្នះ ៧៥% នៅ Manchester United បើគ្មានកីឡាកររបួសច្រើនបែបនេះ

នេះគឺជារដូវកាលទីពីរដ៏អាក្រក់មួយសម្រាប់អ្នកចាត់ការសញ្ជាតិហូឡង់ ដែលបានរងបរាជ័យក្នុងលទ្ធផល ៣-១ ទៅគូប្រជែង Manchester City កាលពីចុងសប្តាហ៍មុន។ ទោះជាយ៉ាងណា Erik ten Hag ជឿជាក់ថាគាត់ប្រហែលជាឈ្នះរហូតដល់ ៧៥ប្រកួតក្នុងចំណោម ១០០ប្រកួតដំបូងរបស់គាត់ បើកីឡាករមិនរបូស។Ten Hag បានឈ្នះពានរង្វាន់ Carabao Cup នៅរដូវកាលដំបូងរបស់គាត់ ហើយបានដឹកនាំក្រុមឱ្យឡើងទៅចំណាត់ថ្នាក់លេខ៣ ក្នុងក្របខ័ណ្ឌ Premier League ពោលគឺឆ្ងាយពីលេខរៀងបច្ចុប្បន្នរបស់ពួកគេដែលកំពុងលេង។

ការរងរបួសបានជះឥទ្ធិពលយ៉ាងខ្លាំងក្នុងការធ្លាក់ចុះក្នុងរដូវកាលនេះ ហើយបើគ្មានបញ្ហារបួសនេះទេ អ្នកចាត់ការសញ្ជាតិហូឡង់ជឿថាគាត់នឹងឈ្នះច្រើនជាង ៦១ដងនៃ ១០០ប្រកួតដំបូងរបស់គាត់។

Ten Hag និយាយអំពីសមាមាត្រឈ្នះរបស់គាត់ថា៖

“សាកស្រមៃមើល ប្រសិនបើយើងមានកីឡាករច្រើននាក់ទៀត កីឡាករមិនរបួសច្រើនទេ យើងអាចនឹងទទួលបានជ័យជម្នះពី ៧០ ឬ ៧៥ ប្រកួតយ៉ាងងាយស្រួល ហើយស្ថិតិនេះប្រាប់ពីអនាគតដ៏ភ្លឺស្វាងរបស់ក្រុមនេះ នៅពេលដែលមានកីឡាករគ្រប់គ្រាន់។ព្រោះប្រសិនបើអ្នកប្រៀបធៀបវា អ្នកប្រៀបធៀបវាជាមួយនឹងគ្រូបង្វឹកផ្សេងទៀត ឬក្រុមផ្សេងទៀតដែលស្ថិតក្នុងដំណាក់កាលកសាង ឬជាមួយគ្រូបង្វឹកពីមុននៅក្នុងក្លឹបធំនេះ នោះអ្នកអាចមើលឃើញថាមានអនាគតភ្លឺស្វាងនៃក្លឹបនេះ”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT