Erling Haaland ផ្តល់ដំបូន្មានដល់ Rasmus Hojlund របស់ Man Utd

Hojlund បានតស៊ូយ៉ាងលំបាកឆ្លងកាត់រយៈពេល ៦ខែដំបូងរបស់គាត់នៅ Old Trafford ប៉ុន្តែបានចាប់ផ្តើមឆ្នាំ ២០២៤ ក្នុងទម្រង់លេងដ៏គួរឲ្យកត់សម្គាល់មួយ ដោយស៊ុតបញ្ចូលទីបាន ៧គ្រាប់ក្នុងការប្រកួត Premier League ចំនួន ៦ដង មុនពេលរងរបួស។ដោយបានឃើញ Hojlund ស្វែងយល់ពីជីវិតនៅក្នុងក្របខ័ណ្ឌ Premier League កីឡាករ Haaland របស់ Manchester City បានជំរុញឱ្យកីឡាករវ័យ ២១ឆ្នាំរូបនេះរក្សាសន្ទុះរបស់គាត់នៅពេលដែលគាត់ត្រលប់មកពីរបួស ដើម្បីបន្តបង្ហាញពីតម្លៃរបស់គាត់សម្រាប់ក្រុម Man Utd។

Haaland បានឆ្លុះបញ្ចាំងថា៖

“ការចាប់ផ្តើមដំបូងរបស់គាត់រាងពិបាកបន្តិច ប៉ុន្តែបន្ទាប់មកវាកាន់តែល្អប្រសើរជាងមុន។ នៅពេលយើងប្រកួតជាមួយគាត់ គាត់ពិតជាល្អណាស់។គាត់ជាកីឡាករល្អ គាត់នៅក្មេងដូចខ្ញុំ គាត់ត្រូវតែបន្តអភិវឌ្ឍ ហើយក្នុងនាមជាខ្សែប្រយុទ្ធសម្រាប់ Manchester United គាត់ត្រូវតែរកគ្រាប់បាល់ឲ្យបានផងដែរ នោះគឺជាការងាររបស់គាត់”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT