Wayne Rooney ទទួលបានការងារថ្មី តាំងពី Birmingham បញ្ចប់តំណែង

អតីតខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេសរូបនេះគឺជាអ្នកវិភាគឲ្យប៉ុស្ត BBC អំឡុងពេល Man Utd ឈ្នះ ១-០ នៅទឹកដី Nottingham Forest ក្នុងជុំទី៥ នៃពានរង្វាន់ FA Cup។ របាយការណ៍របស់ Daily Mirror គាត់បានក្លាយជាអ្នកវិភាគដ៏ពេញនិយមក្នុងចំណោមក្រុមហ៊ុនទូរទស្សន៍ ហើយគាត់អាចត្រូវបានផ្តល់ការងារអចិន្ត្រៃយ៍ជាអ្នកវិភាគ។

Rooney បានប្រាប់អំពីបំណងប្រាថ្នារបស់គាត់ក្នុងការវិលត្រឡប់ទៅកាន់ការងារដឹកនាំក្លឹបវិញ ក្រោយត្រូវបានបញ្ចប់តំណែងដោយក្លឹប Birmingham City កាលពីខែមករា បន្ទាប់ពីឈ្នះត្រឹមតែ ២ប្រកួតក្នុងចំណោម ១៥ប្រកួតដែលគាត់ដឹកនាំ។

មុននោះ គាត់បានចំណាយពេលជាងមួយឆ្នាំក្នុងការគ្រប់គ្រងក្រុម DC United របស់ MLS ខណៈដែលជំហានដំបូងរបស់គាត់ក្នុងការដឹកនាំបានកើតឡើងបន្ទាប់ពីការព្យួរស្បែកជើងរបស់គាត់នៅ Derby County៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT