Xavi បដិសេធលទ្ធភាពនៃការបន្តស្នាក់នៅដឹកនាំ Barcelona លើសពីរដូវកាលនេះ

Xavi បានបញ្ជាក់កាលពីខែមករាថាគាត់នឹងលាលែងពីតំណែងនៅរដូវក្តៅនេះ មួយឆ្នាំមុនពេលកិច្ចសន្យារបស់គាត់ផុតកំណត់ ដោយសារតែភាពតានតឹងផ្លូវចិត្ត និងទុក្ខព្រួយដែលកើតឡើងជាមួយនឹងការធ្វើជាអ្នកគ្រប់គ្រងក្លឹប Barcelona។យ៉ាងណាក៏ដោយ របាយការណ៍បានស្នើសុំឲ្យ Xavi បន្តរហូតដល់ចប់កុងត្រារបស់គាត់ ហើយអតីតខ្សែបម្រើរូបនេះត្រូវបានសួរថាតើជាការពិតឬអត់ចំពោះការអះអាងនេះ ក្នុងអំឡុងពេលសន្និសីទកាសែត។ លោកបានបញ្ជាក់ច្បាស់ៗថា៖

“គិតមកត្រឹមថ្ងៃនេះមិនមានអ្វីប្រែប្រួលទេ។ វាគ្មានរឿងអ្វីច្រើនជាងនោះទេ។ វានៅតែដដែល ហើយយើងផ្តោតលើការប្រកួតបន្ទាប់។បើទោះជា Barcelona ឈ្នះ Champions League ក៏ដោយ ក៏ខ្ញុំនឹងមិនផ្លាស់ប្តូរចិត្ត ហើយបន្តស្នាក់នៅដែរ”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT