Hazard អះអាងថាគាត់ល្អជាង Ronaldo បើនិយាយពីបាល់ទាត់សុទ្ធសាធ ហើយថា Messi មានតែមួយគត់ក្នុងប្រវត្តិសាស្ត្រ

កីឡាករសញ្ជាតិបែលហ្ស៊ិក Eden Hazard បានផ្ទេរពី Chelsea ទៅ Real Madrid ក្នុងខែមិថុនា ឆ្នាំ 2019 ហើយត្រូវបានក្លឹបប្រគល់អាវលេខ 7 របស់ Cristiano Ronaldo។ Hazard ត្រូវបានគេមើលឃើញថាជាអ្នកស្នងតំណែងរបស់ Ronaldo ដែលជាអ្នករកគ្រាប់បាល់បានច្រើនជាងគេក្នុងប្រវត្តិសាស្ត្រក្លឹប។ ទោះបីជាយ៉ាងណាក៏ដោយ គាត់បានបរាជ័យ ដោយស៊ុតបានតែ 7 គ្រាប់ និង 12 Assists ប៉ុណ្ណោះ អំឡុងពេលរបួសរបស់គាត់នៅក្នុងរដ្ឋធានីអេស្ប៉ាញ។អំឡុងពេលសម្ភាសន៍ជាមួយ L’Equipe អតីតកីឡាករ Hazard បានថ្លឹងថ្លែងលើការជជែកវែកញែករវាង Messi និង Ronaldo ដោយបាននិយាយថា៖

“កីឡាករដូច Messi ប្រហែលជាមានតែម្នាក់គត់។ គាត់គឺជាអ្នកអស្ចារ្យបំផុតក្នុងប្រវត្តិសាស្ត្រ។ វាមិនអាចទៅរួចទេក្នុងការយកបាល់ចេញពីគាត់។Cristiano ជាកីឡាករធំជាងខ្ញុំ ប៉ុន្តែបើនិយាយពីការលេងបាល់ទាត់សុទ្ធសាត ខ្ញុំមិនគិតដូច្នេះទេ”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT