Klopp សារភាពថា Liverpool សំណាងណាស់ ដែលមិនបានចំណាយលុយជាង 100 លានទិញ Moises Caicedo

លោក Jurgen Klopp បាននិយាយលេងសើចទៅកាន់អ្នកគាំទ្រកាលពីខែមុនថា លោកពិតជារីករាយដែលហង្សក្រហមមិនបានចំណាយប្រាក់ចំនួន 115 លានផោនទៅទិញអតីតខ្សែបម្រើ Brighton ដែលបច្ចុប្បន្នបានផ្ទេរទៅ Chelsea។ចាប់តាំងពីទៅដល់ Chelsea កីឡាករ Caicedo ដែលមានអាយុ 22 ឆ្នាំមិនបានជួយអ្វីដល់ Chelsea ដែលបានរំពឹងទុកពីអ្នកចាត់ការថ្មី Mauricio Pochettino នោះទេ។

ទន្ទឹមនឹងនេះដែរ Liverpool បានងាកទៅរកខ្សែបម្រើជប៉ុន Wataru Endo ភ្លាមៗ ដោយបានទិញពីក្លឹបអាល្លឺម៉ង់ Stuttgart ក្នុងតម្លៃត្រឹមតែ 15.4 លានផោន ដោយបន្ថែមលើការចុះហត្ថលេខាលើខ្សែបម្រើកណ្តាលមុនរបស់ពួកគេគឺ Alexis Mac Allister និង Dominik Szoboszlai។

ហង្សក្រហមឥឡូវនេះកំពុងឈរនៅលើកំពូលតារាង Premier League ហើយនៅតែស្ថិតក្នុងការឈ្នះពានរង្វាន់ចំនួនបួន។

អ្នកចាត់ការ Liverpool បាននិយាយថា៖

“យើងបានរកឃើញ Wataru យើងដឹងរួចហើយថា Macca អាចលេងតំណែងនេះ។ប្រសិនបើមានម្នាក់ក្នុងចំណោមកីឡាករដែលយេីងចុះហត្ថលេខាតម្លៃ 100 លានផោនបានពិតមែន នោះយេីងគ្មានឱកាសដើម្បីបានកីឡាករមួយផ្សេងទៀតនោះទេ។ ខ្ញុំអាចនិយាយថាយើងមានសំណាងណាស់”៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT