Di Maria: “ប្រសិនបើខ្ញុំជា Garnacho រឿងតែមួយគត់ដែលខ្ញុំមិនធ្វើ គឺអបអរសាទរដូច Ronaldo”

មាន​កីឡាករ​មិន​ច្រើន​ទេ​ដែល​បាន​លេង​ជាមួយ​ទាំង Cristiano Ronaldo និង Lionel Messi ក្នុង​អាជីព​របស់​ពួក​គេ។Alejandro Garnacho គឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្សទាំងនោះដែលមានសំណាង។ គាត់បានចូលលេងក្នុងក្រុមដំបូងរបស់ Manchester United ដោយលេងជាមួយ Cristiano Ronaldo ហើយត្រូវបានកោះហៅទៅលេងជាមួយក្រុមអាហ្សង់ទីនជាមួយ Lionel Messi។

Angel di Maria មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះអ្វីដែលគាត់បានឃើញពី Garnacho រហូតមកដល់ពេលនេះ ហេីយគាត់បាននិយាយថា៖

“ប្រសិនបើខ្ញុំជា Alejandro Garnacho រឿងតែមួយគត់ដែលខ្ញុំមិនធ្វើគឺអបអរដូច Cristiano Ronaldo។ ខ្ញុំនឹងធ្វើដូច Leo Messi វិញ”៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT