“សម្ពាធនៅ Barcelona ក្លឹបផ្សេងមិនអាចប្រៀបផ្ទឹមបានឡើយ” – Pep Guardiola

លោក Pep Guardiola បាននិយាយអំពីភាពខុសគ្នារវាងការគ្រប់គ្រងនៅក្នុងប្រទេសអេស្ប៉ាញ និងអង់គ្លេស បន្ទាប់ពីមានព័ត៌មានថាលោក Jurgen Klopp និង Xavi នឹងចាកចេញពីតួនាទីរបស់ពួកគេនៅចុងបញ្ចប់នៃរដូវកាលនេះ។គ្រូបង្វឹករបស់ City បាននិយាយថាសម្ពាធនៅ La Liga គឺខ្លាំងជាងនៅ Premier League ហើយបានបន្ថែមថានៅ Barcelona វាកាន់តែតឹងតែងជាង។

គាត់បានប្រាប់សន្និសីទសារព័ត៌មានថា៖

“យើងមិនអាចប្រៀបធៀបសម្ពាធដែលយើងមាននៅក្នុងប្រទេសអង់គ្លេសទៅនឹងប្រទេសអេស្ប៉ាញបានទេ នេះបេីតាមបទពិសោធន៍របស់ខ្ញុំ។វា​តឹង​តែងជាង​មួយ​ពាន់​ដង​នៅ​ទីនោះ។ សន្និសីទសារព័ត៌មាន ៦ ដងក្នុងមួយសប្តាហ៍ ហេីយមានការប្រកួតជាច្រើន។ សម្ពាធ​ដែល​អ្នក​មាន​នៅ Barcelona គឺ​មិន​អាច​ប្រៀប​ធៀប​ទៅកន្លែង​ណា​ផ្សេង​បានឡើយ”៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT