Xavi ផ្តល់ដំបូន្មានដល់អ្នក​ជំនួសនៅ Barcelona: “រីករាយ​ជាមួយ​ការងារនេះ ប៉ុន្តែ​វា​មិន​អាច​ទៅ​រួច​ទេ”

កាលពីថ្ងៃសៅរ៍ Xavi បានប្រាប់សារព័ត៌មានថា ការងារជាអ្នកដឹកនាំក្លឹប Barca គឺឃោរឃៅ ដោយលើកឡើងពីសម្ពាធ និងការរិះគន់ឥតឈប់ឈរ។ គាត់​បាន​និយាយ​ថា វា​កំពុង​មាន​ផល​ប៉ះពាល់​អវិជ្ជមាន​ដល់​សុខភាព​គាត់។ នៅក្នុងសន្និសិទសារព័ត៌មានមុន គាត់បានអត្ថាធិប្បាយថា បញ្ហាធំរបស់ Barcelona គឺថាវាមិនផ្តល់តម្លៃដល់ការងាររបស់កីឡាករ និងអ្នកចាត់ការរបស់ខ្លួន ដែលមានដូចជា Ernesto Valverde, Luis Enrique និង Pep Guardiola ជាឧទាហរណ៍។

នៅពេលសួរថាតើគាត់នឹងផ្តល់ដំបូន្មានអ្វីខ្លះដល់អ្នកបន្ទាប់ Xavi បានឆ្លេីយថា៖ 

“វានឹងកើតឡើងចំពោះពួកគេ នេះជាបញ្ហា។ ដំបូន្មាន​របស់ខ្ញុំ​គឺ​ឱ្យ​គាត់​ធ្វើ​តាម​ធម្មជាតិ ហើយ​កុំ​ឱ្យ​ខ្លួន​គាត់​រង​ឥទ្ធិពល។ ក្តីស្រមៃរបស់ខ្ញុំគឺចង់បង្វឹក Barcelona និងឈ្នះពាន ហើយខ្ញុំបានសម្រេចវា។ខ្ញុំ​មាន​មនសិការ​ច្បាស់លាស់​ថា​ខ្ញុំ​បាន​ធ្វើ​បាន​ល្អ​បំផុត​សម្រាប់​ក្លឹប។ ខ្ញុំ​មាន​មោទនភាព​ចំពោះ​ការងារ​នេះ ហើយ​ខ្ញុំ​ជា​វីរបុរស​ម្នាក់​របស់​ក្លឹប ខ្ញុំ​នឹង​ក្លាយ​វីរបុរសជា​និច្ច​។

ដំបូន្មានរបស់ខ្ញុំសម្រាប់អ្នកបន្ទាប់ គឺរីករាយជាមួយការងារនេះ ប៉ុន្តែវាមិនអាចទៅរួចទេ”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT