Xavi បានលះបង់ 13 លានអឺរ៉ូសម្រាប់ Barcelona ទោះបីជាចាកចេញ

ស្ថានភាពហិរញ្ញវត្ថុរបស់ Barcelona គឺមិនស្ថិតស្ថេរនោះទេ ប៉ុន្តែការចាកចេញរបស់ Xavi Hernandez នឹងមិនប៉ះពាល់ដល់ហិរញ្ញវត្ថុក្លឹបនោះទេ។ យោងតាមរបាយការណ៍ Xavi នឹងបោះបង់ចោលប្រាក់ 8 លានអឺរ៉ូដែលនៅសេសសល់នៃកិច្ចសន្យារបស់គាត់រហូតដល់ 2025។ ខណៈពេលដែលបុគ្គលិកគ្រូបង្វឹករបស់គាត់ក៏នឹងលះបង់ 4 លានអឺរ៉ូដែលពួកគេត្រូវទទួលបាននៅរដូវកាលក្រោយ។នេះកើតឡើងបន្ទាប់ពី Xavi បានលះបង់ 5 លានអឺរ៉ូដើម្បីដកកិច្ចសន្យារបស់គាត់នៅក្លឹបមុន Al-Sadd ដើម្បីជួយសម្រួលដល់កិច្ចព្រមព្រៀងមួយ ដោយសារតែពួកគេមិនអាចមានលទ្ធភាពផ្តាច់កុងត្រារបស់គាត់៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT