គ្រូបង្វឹក Barca Atletic លោក Rafa Marquez ត្រៀមខ្លួនរួចរាល់សម្រាប់ជំនួស Xavi

Barcelona នឹង​ស្វែង​រក​អ្នក​ចាត់​ការ​ថ្មី​នៅ​ឆ្នាំ 2024 បន្ទាប់​ពី​ការ​ប្រកាស​ចាកចេញ​របស់ Xavi Hernandez។បន្ទាប់ពីបានឈ្នះពាន La Liga កាលពីរដូវកាលមុន Barcelona បានតស៊ូដើម្បីភាពស្ថិតស្ថេរក្នុងប៉ុន្មានខែថ្មីៗនេះ ជាមួយនឹងការធ្លាក់ចេញពីពានចំនួនពីរនៅដើមឆ្នាំ 2024។

អ្នកគាំទ្រក្លឹប Barcelona មានការតក់ស្លុតជាមួយនឹងល្បឿននៃការសម្រេចចិត្តរបស់ Xavi ហើយក្លឹបត្រូវបានគេរំពឹងថានឹងចាប់ផ្តើមការស្វែងរកគ្រូបង្វឹករបស់ពួកគេភ្លាមៗ។មិនមានការបញ្ជាក់ថាអ្នកគ្រប់គ្រងថ្មីជាអ្នកណានៅឡេីយទេ ប៉ុន្តែគ្រូបង្វឹកមួយរូបបានបង្ហាញពីឆន្ទៈរបស់គាត់ក្នុងការទទួលយកការងារនេះ។ គ្រូបង្វឹករបស់ក្លឹប Barca Atletic (Barcelona Reserves) លោក Rafael Marquez គឺជាជម្រើសដែលអាចទៅរួច ហើយអតីតខ្សែការពាររូបនេះបានត្រៀមខ្លួនរួចរាល់ហើយដើម្បីឆ្លើយតបការហៅទូរស័ព្ទប្រសិនបើចាំបាច់នៅឆ្នាំ 2024។ គាត់បាននិយាយថា៖

“អ្នកណាមិនចង់ធ្វើជាគ្រូបង្វឹក Barca? ខ្ញុំ​នឹង​បន្ត​ធ្វើ​ការ​ងារឲ្យកាន់តែខ្លាំង វា​ទេីបតែ​រដូវ​កាល​ទី​ពីរ​របស់​ខ្ញុំ​ក្នុង​នាម​ជា​គ្រូ​បង្វឹក​ប៉ុណ្ណោះ។ក្រុមប្រឹក្សាភិបាលនឹងមានពេលវេលាដើម្បីគិតឱ្យបានហ្មត់ចត់នៅចន្លោះពេលនេះ និងចុងបញ្ចប់នៃរដូវកាលនេះ។ ប៉ុន្តែអ្នកមិនអាចនិយាយថាទេចំពោះឱកាសបែបនេះទេ។”

Marquez បានដឹកនាំក្រុមបំរុង Barcelona ទទួលបានចំណាត់ថ្នាក់លេខ 4 ក្នុងយុទ្ធនាការដំបូងរបស់គាត់ក្នុងការដឹកនាំនៅឆ្នាំ 2022/23 ដែលពួកគេបានចាញ់ក្រុម Real Madrid Castilla ក្នុងវគ្គ Promotion Playoffs៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT