Virgil van Dijk សារភាពថាការចាកចេញរបស់ Jurgen Klopp គឺជារឿងពិបាកទទួលយក

ប្រធានក្រុម Liverpool កីឡាករ Virgil van Dijk បានសារភាពថាការសម្រេចចិត្តរបស់លោក Jurgen Klopp ក្នុងការចាកចេញពីក្លឹបនៅចុងបញ្ចប់នៃរដូវកាលនេះ គឺជាការពិបាកទទួលយកមួយ។លោក Klopp បានធ្វើសេចក្តីប្រកាសដ៏គួរឱ្យភ្ញាក់ផ្អើលកាលពីថ្ងៃសុក្រថា លោកនឹងចុះចេញពីតំណែងជាអ្នកចាត់ការក្រុម Liverpool បន្ទាប់ពីដឹកនាំរយៈពេលប្រាំបួនឆ្នាំ។

Van Dijk បានក្លាយជាកីឡាករ Liverpool ដំបូងគេដែលនិយាយពីរឿងនេះ បន្ទាប់ពីការប្រកាសរបស់លោក Klopp ដោយប្រធានក្រុមបានសារភាពទៅកាន់គេហទំព័ររបស់ក្លឹបថាព័ត៌មាននេះពិបាកទទួលយកសម្រាប់ក្រុម។

Van Dijk បាន​និយាយ​បន្ទាប់​ពី​ព័ត៌មាន​នេះ​ថា​៖ 

“វា​ជា​រឿង​ពិបាក​ក្នុង​ការ​ទទួលយក​ ព្រោះ​អ្នក​ចាត់​ការ​មាន​ន័យ​ខ្លាំងណាស់​សម្រាប់​យើង​ សម្រាប់​ខ្ញុំ​ សម្រាប់​ក្លឹប​ និងសម្រាប់ Premier League ទាំង​មូល​​។ប៉ុន្តែគាត់បានធ្វើការសម្រេចចិត្តសម្រាប់គាត់  និងក្រុមគ្រួសាររបស់គាត់។ វាតែងតែក្លាយជារឿងដ៏លំបាកមួយ”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT