Chelsea បានកំណត់តម្លៃលក់ខ្សែប្រយុទ្ធ Lukaku ដែលខ្ចីជើងនៅ Roma

ក្លឹប Chelsea ត្រូវបានគេរាយការណ៍ថាបានកំណត់តម្លៃលក់របស់ពួកគេសម្រាប់ Romelu Lukaku។ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​បែលហ្សិក​នឹង​ត្រលប់​មក​ក្លឹប​វិញ​នៅ​រដូវ​ក្ដៅ​ខាង​មុខ​បន្ទាប់​ពី​ការ​ខ្ចី​ជើង​របស់​គាត់​ផុត​កំណត់​នៅ AS Roma។

Lukaku ដែល​មិន​ចង់​លេង​ឱ្យ​ក្រុម​តោ​ខៀវ​ម្ដង​ទៀត​នឹង​ត្រូវ​លក់​ក្នុង​តម្លៃ​សមរម្យមួយ។

ក្លឹប Stamford Bridge នឹងផ្តល់ជូនខ្សែប្រយុទ្ធវ័យ 30 ឆ្នាំរូបនេះទៅកាន់ក្រុមណាមួយក្នុងតម្លៃ 37 លានផោន។Lukaku នឹង​នៅ​សល់​ពេល​វេលា​លើ​កុងត្រា​របស់​គាត់ ហើយ​គាត់​បាន​បញ្ជាក់​ថា​គាត់​នឹង​មិន​ផ្លាស់​ទៅ Saudi Pro League នៅ​ឡើយ​ទេ។

Chelsea នឹង​សង្ឃឹម​ថា​ក្រុម​អឺរ៉ុប​ណាមួយ​អាច​មក​ចរចារជាមួយ​តម្លៃ​ខ្លួន​ដែល​ពួក​គេ​កំពុង​ស្វែង​រក៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT