ក្លឹប FC Barcelona បានបញ្ជាក់ថា នឹងត្រូវសម្រាករហូតដល់ចប់រដូវកាលនេះ ព្រោះត្រូវវះកាត់របួសជង្គង់របស់គេ។
ខ្សែបម្រើខាងលើបានរងរបួសពេលលេងទល់ក្រុម Atletico Madrid កាលពីចុងសប្ដាហ៍កន្លងទៅ។ ក្លឹប Barcelona បានបញ្ជាក់ថារូបគេរងរបួសធ្ងន់នៅជង្គង់ខាងឆ្វេង ដោយត្រូវការវះកាត់ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ កីឡាករប្រេស៊ីលរូបនេះ បានរងរបួសជង្គង់ដូច្នេះម្ដងមកហើយកាលពីឆ្នាំ២០១៥កន្លងទៅ ដោយគ្រានោះរបួសជង្គង់ខាងស្ដាំ។ ដោយឡែកជង្គង់ខាងឆ្វេងនេះ ធ្លាប់រងរបួសម្ដងដែរនៅឆ្នាំ២០១៧ ប៉ុន្តែមិនឈានដល់វះកាត់ឡើយ។
កីឡាករវ័យ២៥ឆ្នាំ ខាងបានចូលលេង៨ប្រកួតមកហើយនារដូវកាលនេះ ដោយរកបាន១គ្រាប់ក្នុងការប្រកួតដែល Barcelona យកឈ្នះលើក្រុម Inter Milan២-០។ របួសនេះដែរ បានធ្វើឱ្យក្រុមយក្សរបស់អេស្ប៉ាញមានបញ្ហារបួសកីឡាករច្រើនហើយ។ ជាក់ស្ដែង Coutinho ក៏របួស ហើយ Rakitic ដែលជាកីឡាករខ្សែបម្រើសំខាន់នោះក៏របួសដូចគ្នា៕ប្រភពDailyMail