Carlo Ancelotti វាយបកនៅ Laporta និង Xavi៖ “លីគគ្មានបញ្ហាទេ បាល់ទាត់អេស្ប៉ាញទើបមានបញ្ហា…ប៉ូលិសកំពុងស៊ើបអង្កេតករណីពុក.រលួយ”

អ្នកចាត់ការក្រុម Real Madrid លោក Carlo Ancelotti បានឆ្លើយតបទៅនឹងអ្នកចាត់ការ Barcelona លោក Xavi Hernandez និងប្រធាន Joan Laporta បន្ទាប់ពីមានការអត្ថាធិប្បាយរបស់ពួកគេលើអាជ្ញាកណ្តាលនៅក្នុងប្រទេសអេស្ប៉ាញ។បន្ទាប់ពី Real Madrid បានយកឈ្នះ Almeria ក្នុងលទ្ធផល 3-2 កាលពីថ្ងៃអាទិត្យ ពាក់ព័ន្ធនឹងបញ្ហា VAR ដ៏ចម្រូងចម្រាសជាច្រើន Xavi បានប្រាប់សារព័ត៌មានថា៖

“អ្នកទាំងអស់គ្នាបានឃើញអ្វីដែលបានកើតឡើង យេីងនឹងពិបាកក្នុងការឈ្នះលីគនេះ។”

ទន្ទឹមនឹងនេះ Laporta បាននិយាយនៅពេលក្រោយក្នុងសប្តាហ៍នេះ ហើយកាន់តែខ្លាំងឡើងដោយប្រកាសថា៖

 “La Liga ត្រូវបានក្បត់ ហើយ VAR ត្រូវបានគេចាប់ធ្វើជាចំណាប់ខ្មាំង។”

លោក Ancelotti បានឆ្លេីយតបលេីការលេីកឡេីងនេះថា៖

“សប្តាហ៍នេះ ពួកគេបាននិយាយច្រើនណាស់។ ខ្ញុំ​គិត​ដូច​អ្វី​ដែល​ខ្ញុំ​បាន​និយាយ​កន្លង​មក ខ្ញុំ​មិន​ចូល​ចិត្ត​ចូល​ក្នុង​រឿង​បែប​នេះ​ទេ។ យើងមិនចាំបាច់បង្វែរអារម្មណ៍ពីបញ្ហាសំខាន់នោះទេ។អ្នករាល់គ្នាដឹងពីអ្វីដែលបានកើតឡើងក្នុងរយៈពេល ២៣ឆ្នាំចុងក្រោយនៅក្នុងបាល់ទាត់អេស្ប៉ាញ នេះគឺជាបញ្ហា។ លីគមិនបានក្បត់ទេ បាល់ទាត់អេស្ប៉ាញទេីបមានបញ្ហា។

ឥឡូវ​នេះ ការិយាល័យ​ព្រះរាជអាជ្ញា​ប្រឆាំង​អំពើ​ពុករលួយ និង​ប៉ូលិស​កំពុង​ធ្វើ​ការ​ស៊ើបអង្កេត ហើយ​ឥឡូវ​យើង​​រង់ចាំ។ យើង​មិន​ត្រូវ​រំខាន​ពី​បញ្ហា​សំខាន់​នោះ​ទេ”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT