Erik ten Hag និយាយអំពីការចាកចេញរបស់ Jurgen Klopp ពី Liverpool

លោក Klopp បានប្រកាសថា លោកនឹងលាលែងពីតួនាទីជាអ្នកចាត់ការទូទៅរបស់ហង្សក្រហមក្រោយចប់រដូវកាលនេះ។Ten Hag កំពុងដឹកនាំ Man Utd ដែលជាក្រុមគូប្រជែងមួយរបស់ Liverpool ត្រូវបានសួរអំពីការចាកចេញរបស់ Klopp នៅក្នុងសន្និសីទសារព័ត៌មានមួយ។ Ten Hag បានប្រកាសថា៖

“វាមិនល្អសម្រាប់ Premier League ទេ។ គាត់បានបង្កើតយុគសម័យមួយនៅទីនោះ គាត់បានសាងសង់ក្លឹប គាត់បាននាំយកក្លឹបមកវិញនូវកន្លែងដែលពួកគេធ្លាបនៅ។ គាត់បានធ្វើកិច្ចការដ៏អស្ចារ្យមួយនៅក្នុង Liverpool។ខ្ញុំអាចយល់បាន គាត់អស់កម្លាំង គាត់នឿយហត់។ ៩ឆ្នាំគឺជាពេលវេលាដ៏យូរ។ ខ្ញុំ​គិត​ថា​វា​ជា​រយៈពេល​នៃ​ការ​កសាងក្រុម ការ​សម្រេច​បាន​នូវ​គោលដៅ”៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT