ខ្លាំង​មែន! ​ថៃ​ជា​ប្រទេស​នៅ​អាស៊ាន​ដំបូង​គេ ​មាន​ឈ្មោះ​នៅ PES

កំណែ​ទម្រង់​ថ្មី​របស់ PES ​បាន​ដាក់​បញ្ចូល​នៅ​ក្រុម​បាល់ទាត់​ប្រទេស​ថៃ ​ក្នុង​នោះ​ដែរ ​ក្រោយ​ពី​មើល​ឃើញ​ថា​ពួកគេ​លេង​បាន​ល្អ​និង​មាន​កីឡាករ​ច្រើន​នាក់​លេង​នៅ​ក្រៅ​ប្រទេស។

ការ​ដាក់​បញ្ចូល​នេះ គឺ​បាន​បញ្ជាក់​ថា ​ថៃ​ជា​ប្រទេស​មុន​គេ​​ដែល​ត្រូវ​បាន PES ​ដាក់​ឈ្មោះ​ចូល​ក្នុង​ទម្រង់​ថ្មី​របស់​ខ្លួន​ក្នុង​តំបន់​អាស៊ាន។ គេ​សង្កេត​ឃើញ​ថា​កីឡាករ​សំខាន់​ៗ​ជា​ច្រើន​ដូចជា  Teerasil Dangda, Chanathip Songkrasin, Theerathon Bunmanthan និង​អ្នកចាំទី Kawin Thamsatchanan ​សុទ្ធ​តែ​ត្រូវ​បាន​ដាក់​ឈ្មោះ ​និង Rate ​ខ្ពស់​ជាង​គេ​នៅ​ក្នុង​ក្រុម​ថៃ​នេះ។

​កីឡាករ​សំខាន់​ទាំង​៤​នាក់​ខាង​លើ​នេះ ​មិន​មាន​វត្តមាន​ឱ្យ​ក្រុម​ថៃ​ឡើយ ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ AFF Suzuki Cup 2018 ​នេះ។ ត្បិត​អី​ពាន​រង្វាន់​នេះ លេង​មិន​ចំ​ថ្ងៃ FIFA Day ​។ ខណៈ​ដែល​ការ​ប្រកួត​ AFC Asian Cup 2019 ​​សហព័ន្ធ​បាល់ទាត់​ថៃ​ក៏​មិន​ទាន់​ប្រាកដ​នៅ​ឡើយ​ដែរ ​ព្រោះ​ការ​ប្រកួត​លេង​នៅ​ខែ​មករា​ឆ្នាំ​២០១៩​ឯ​ណោះ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT