Xavi សុំទោសអ្នកគាំទ្រ Barcelona បន្ទាប់ពីការអាម៉ាស់នៅវគ្គផ្តាច់ព្រ័ត្រ Super Cup

អ្នកចាត់ការក្លឹប Barcelona លោក Xavi បានសុំទោសអ្នកគាំទ្រ បន្ទាប់ពីក្រុមរបស់គាត់ធ្វេីមិនបានល្អ និងត្រូវបានក្រុម Real Madrid បំបាក់យ៉ាងចាស់ដៃក្នុងវគ្គផ្តាច់ព្រ័ត្រ Supercopa de Espana កាលពីថ្ងៃអាទិត្យ។Xavi មានទំនុកចិត្តមុនពេលប្រកួត ប៉ុន្តែនៅពេលដែលការប្រកួតត្រូវបានបញ្ចប់ គាត់ត្រូវបង្ខំចិត្តឱ្យផ្លាស់ប្តូរពាក្យសម្តីរបស់គាត់។ 

Xavi បាននិយាយថា៖

“យើងមានក្តីសង្ឃឹម និងភាពរីករាយជាច្រើន ប៉ុន្តែយើងទទួលបានការប្រកួតដ៏អាក្រក់បំផុត។ 

យើងចាប់ផ្តើមយ៉ាងអាក្រក់ យើងអាចដណ្តើមបានមួយគ្រាប់មកវិញ ប៉ុន្តែគ្រាប់បាល់នៅពេល 3-1 ធ្វើឱ្យយើងពិបាក។Madrid បានធ្វើ​ឲ្យ​យើង​ខូច​បាល់​ជាច្រើន​នៅលើ​ទីលាន យើង​មិន​បាន​បញ្ឈប់​ការ​ប្រកួត​ទាំង​នោះ​ទេ ហើយ​ឥឡូវនេះ​យើង​ត្រូវ​រស់នៅ​ផ្នែក​ដ៏​ជូរចត់​នៃ​បាល់ទាត់។ ប៉ុន្តែ​ខ្ញុំ​បាន​ជួប​ប្រទះ​ការ​បរាជ័យ​ជា​ច្រើន​ក្នុង​អាជីព​របស់​ខ្ញុំ ហើយ​នៅ​ទី​បញ្ចប់​យើង​បាន​ជា​សះស្បើយ Barca នឹង​វិល​មក​វិញ។

វាជាការបរាជ័យដ៏អាក្រក់ យើងខឹង។ យើង​បាន​លេងការប្រកួតដ៏​អាក្រក់​បំផុត​មួយ​ក្នុង​រដូវ​កាលនេះ។ យើង​ត្រូវ​តែ​កែលម្អ​ច្រើន​ដើម្បី​ឈ្នះ​ពាន។ យើងត្រូវតែសុំទោសចំពោះអ្នកគាំទ្រ Barcelona។ នេះ​មិន​មែន​ជា​រូបភាព​របស់ Barca ក្នុង​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នោះ​ទេ ហើយ​តិចណាស់រូបភាពបែបនេះ ពេល​ប៉ះ Madrid”៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT