Timo Werner មានទំនុកចិត្តថាគាត់អាចជះឥទ្ធិពលដ៏ធំនៅក្រោមការដឹកនាំរបស់ Ange Postecoglou នៅ Tottenham

អតីតខ្សែប្រយុទ្ធក្រុម Chelsea កីឡាករ Timo Werner ជឿជាក់ថាគាត់អាចជះឥទ្ធិពលដ៏ធំមួយក្រោមការដឹកនាំរបស់ Ange Postecoglou នៅ Tottenham ដោយមិនចាំបាច់ជាកីឡាករសំខាន់ស៊ុតបញ្ចូលទីនោះទេ។ខ្សែប្រយុទ្ធ Leipzig រូបនេះបានបរាជ័យក្នុងការផ្ទេររបៀបស៊ុតបញ្ចូលទីពីអាល្លឺម៉ង់ចូលទៅក្នុងក្របខ័ណ្ឌ Premier League ហើយបានត្រលប់ទៅអតីតក្លឹបរបស់គាត់វិញក្នុងតម្លៃត្រឹមតែ 25 លានផោនបន្ទាប់ពីពីររដូវកាលនៅភាគខាងលិចទីក្រុងឡុងដ៍។

កីឡាករវ័យ 27 ឆ្នាំបានត្រលប់មកលេងបាល់ទាត់អង់គ្លេសវិញបន្ទាប់ពីចូលរួមជាមួយ Spurs ក្នុងលក្ខខ័ណ្ឌខ្ចីជើង។ ជាមួយ Son Heung-min ទៅលេងនៅ Asian Cup និងបានបញ្ជូនបាល់ក្នុងការបង្ហាញខ្លួនលើកដំបូងរបស់គាត់ក្នុងលទ្ធផលស្មើ 2-2 នៅ Manchester United កាលពីថ្ងៃអាទិត្យ។Werner ដែល​ខ្ចី​ជើង​រយៈពេល​ប្រាំមួយ​ខែ​រួម​ទាំង​ជម្រើស​ក្នុង​ការ​ធ្វើ​កិច្ច​សន្យា​ជា​អចិន្ត្រៃយ៍​បាន​និយាយ​ថា​៖

“យើង​ចង់​ឈ្នះ​បី​ពិន្ទុ ទោះនោះ​ជា​រឿង​មិន​ល្អ​ខ្លាំងក្តី ប៉ុន្តែ​យើង​បាន​ធ្វើ​ការ​ប្រកួត​ដ៏​ល្អ​មួយ​។មនុស្សជាច្រើនចង់ឃើញខ្ញុំស៊ុតបញ្ចូលទីច្រើនជាង ប៉ុន្តែនៅ Spurs ជាមួយនឹងយុទ្ធសាស្ត្រដែលយើងមាន និងរបៀបដែលអ្នកចាត់ការចង់ឱ្យខ្ញុំលេង ខ្ញុំអាចជួយក្រុមបានច្រើន ជាមួយនឹងការ Assist របស់ខ្ញុំផងដែរ ហើយប្រហែលជា ដោយមិន​មែន​ជា​កីឡាករសំខាន់​ដែល​រក​គ្រាប់​បាល់​នោះ​ទេ”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT