Ten Hag ថា Sancho មានបញ្ហាគ្រប់បែបយ៉ាងជាមួយ Man Utd តាំងពីមុនគាត់មកដល់

Erik ten Hag បានអះអាងថា Manchester United មានបញ្ហាជាមួយ Jadon Sancho តាំងពីមុនពេលគាត់មកដល់ជាគ្រូបង្វឹកមកម្លេះ។Sancho ត្រូវបានបញ្ជូនទៅ Borussia Dortmund ក្នុងលក្ខខ័ណ្ឌខ្ចីជើង ក្រោយមិនអាចផ្សះផ្សាជាមួយ Ten Hag បន្ទាប់ពីហៅគ្រូបង្វឹកសញ្ជាតិហូឡង់រូបនេះជាសាធារណៈថាជាអ្នកភូតកុហកចំពោះការរិះគន់លើការហ្វឹកហាត់របស់គាត់។

Ten Hag បានប្រាប់ Sky Sports ថា៖

“ឥឡូវនេះគាត់នៅ Dortmund។ ដូច្នេះបន្ទាប់ពីគាត់ត្រូវបានចុះហត្ថលេខាកាលពីមួយឆ្នាំមុន ខ្ញុំមកដល់ទីនេះ ហើយមានបញ្ហាតាំងពីពេលនោះ។ដូច្នេះហើយ ឥឡូវនេះគាត់ត្រលប់ទៅ Borussia Dortmund វិញ ដូច្នេះខ្ញុំសូមជូនពរគាត់ឱ្យជួបតែសំណាងល្អ”៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT