Erling Haaland នៅតែអវត្តមាន ប៉ុន្តែ Kevin De Bruyne ត្រៀមខ្លួនរួចរាល់ហើយដើម្បីចាប់ផ្តើម

អ្នកចាត់ការ Pep Guardiola បាននិយាយថា Erling Haaland នៅតែអវត្តមាន ប៉ុន្តែ Kevin De Bruyne បានត្រៀមខ្លួនរួចរាល់ហើយដើម្បីចាប់ផ្តើមសម្រាប់ Manchester City ទល់នឹង Newcastle នៅថ្ងៃសៅរ៍។ខ្សែ​ប្រយុទ្ធ Erling Haaland នៅ​តែ​មាន​បញ្ហា​ដោយ​របួស​ជើង​ដែល​បាន​ធ្វើ​ឱ្យ​គេ​អវត្តមាន​តាំង​ពី​ដើម​ខែ​ធ្នូ។ ទោះជាយ៉ាងណាក៏ដោយ ម្ចាស់ជើងឯក Premier League ត្រូវបានជំរុញដោយការរីកចំរើនចំពោះបញ្ហារបួសរបស់ De Bruyne បន្ទាប់ពីការត្រលប់មកវិញរបស់ Playmaker  ក្រោយពីការសម្រាក អស់រយៈពេលយូរ ដោយចូលមកលេងក្នុងនាមជាកីឡាករជំនួសក្នុងតង់ទីពីរក្នុងជ័យជម្នះ FA Cup លើ Huddersfield កាលពីចុងសប្តាហ៍មុន។

Man City ក៏រំពឹងថាខ្សែបម្រើ Jack Grealish នឹងមានវត្តមានបន្ទាប់ពីមានជំងឺ ប៉ុន្តែខ្សែការពារ John Stones មិនទាន់ត្រៀមខ្លួនរួចរាល់ក្នុងការវិលត្រឡប់ ពីរបួសកជើងនោះទេ។

លោក Guardiola អ្នកចាត់ការទូទៅរបស់ City បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា៖

“Jack បានឈឺហើយ។ សង្ឃឹមថាថ្ងៃនេះគាត់ត្រឡប់មកវិញ។ Erling អវត្តមាន ហើយ John ក៏អវត្តមានដែរ”​៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT