ក្លឹប Napoli បានតែងតាំងលោក Carlo Ancelotti ជាអ្នកចាត់ការថ្មី ដោយចុះកុងត្រារយៈពេល៣ឆ្នាំ ជំនួសកៅអីលោក Maurizio Sarri ។
Carlo បាននិយាយក្រោយពីចុះកុងត្រាដឹកនាំក្រុម Napoli ថា៖ “ខ្ញុំពិតជាសប្បាយចិត្ត និងមោទនភាពក្នុងការដឹកនាំក្រុមមួយនេះ ជាមួយទីក្រុងដ៏អស្ចារ្យ និងអ្នកគាំទ្រ”។ ដោយឡែកលោក Sarri វិញ ក្រោយពីចាកចេញពីក្រុម Napoli លោកត្រូវបានគេដឹងថានឹងទៅក្រុម Chelsea ជំនួសតំណែងលោក Antonio Conte ។
ក្រុម Napoli រដូវកាលនេះ បញ្ចប់ដោយចំណាត់ថ្នាក់លេខ២នៅតារាងលីគកំពូលអ៊ីតាលី។ ដោយការយកអតីតអ្នកដឹកនាំក្រុម Real Madrid , Bayern Munich មករដូវកាលនេះ គឺដោយសារតែបុរសវ័យ៥៨ឆ្នាំនេះ ទទួលបានជោគជ័យច្រើនដូចជា លីគ៤ដង Champions League ៣ដង ជាដើម៕ប្រភព៖ BBC