Erling Haaland ត្រលប់មកលេងឲ្យ Manchester City វិញនៅពេលណា?

Erling Haaland បានផ្តល់ឱ្យ Manchester City នូវការជំរុញដ៏សំខាន់មួយនៅពេលដែលគាត់បានត្រលប់មកហ្វឹកហាត់វិញកាលពីដើមសប្តាហ៍នេះ។Haaland ដែលស៊ុតបញ្ចូលទីបាន 19 គ្រាប់ក្នុងការប្រកួតទាំងអស់នៅរដូវកាលនេះ បាននៅក្រៅទីលានដោយសាររបួសជើង ហើយបានជះឥទ្ធិពលដល់ Man City ចាប់តាំងពីពួកគេចាញ់ 1-0 នៅក្រៅដីក្រុម Aston Villa កាលពីថ្ងៃទី 6 ខែធ្នូ។

កីឡាករសញ្ជាតិន័រវេសបានហ្វឹកហាត់ជាមួយក្រុម Man City មុនការប្រកួត FA Cup ជុំទីបីរបស់ពួកគេជាមួយនឹងក្រុម Huddersfield Town នៅកីឡដ្ឋាន Etihad នៅថ្ងៃអាទិត្យ។

Guardiola និយាយពី Haaland៖

“Erling គឺប្រសើរជាងមុនបន្តិច ដូច្នេះយើងត្រូវប្រុងប្រយ័ត្ន គាត់ហាត់បានពីរ ឬបីវគ្គហេីយ គាត់មានអារម្មណ៍ល្អ។សង្ឃឹមថា ពួកគេនឹងអាចលេងក្នុងពេលឆាប់ៗនេះ ប៉ុន្តែខ្ញុំមិនដឹងច្បាស់ថាអាចលេងបាននៅថ្ងៃអាទិត្យ ឬពេលប៉ះ Newcastle នោះទេ ប៉ុន្តែសម្រាប់អ្វីដែលនៅសល់ ពួកគេនឹងត្រៀមខ្លួនរួចរាល់ហើយ”៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT